​ក្មេង​ពីរ​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត បុក​ពីក្រោយ នៅ​ស្រុក​កំពង់​សិលា​

963
ចែករម្លែក

ដោយៈ​វ​ណ្ណៈ /
​ព្រះ​សីហ​នុះ ក្មេងប្រុស​-​ស្រី ពីរ​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត មួយគ្រឿង ព្រលះ​ពីក្រោយ សង្ស័យ​ជន​រង ជិះ​បត់ មិន​មើល​ក្រោយ​។ ករណីនេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១២៩.១៣០ ស្ថិតក្នុង​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រី​ប៉ូលិសចរាចរ ស្រុក​កំពង់​សិលា បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរ​មួយ​នេះ បានកើត​ឡើង រវាង​រថយន្ត និង​ម៉ូតូ មាន​ទិសដៅ​ស្របគ្នា (​ភ្នំពេញ​.​ព្រះសីហនុ​) ​រថយន្ត​ម៉ាក តូយ៉ូតា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM5375 បើកបរ​ដោយ​ បុរស​ម្នាក់ ឈ្មោះ រិ​ន គឹម​ស្រ៊ុន អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​ឃាត់ខ្លួន យកមក​អធិការដ្ឋាន នគរបាល ស្រុក​កំពង់សីលា ។​

​ចំពោះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ លេខ​ភ្នំពេញ​1DQ8319 ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ ណន ប៉ាយ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ស្រាល និង​អ្នករួមដំណើរ ឈ្មោះ ថុ​ន គី​មួយ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ដូចគ្នា រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនមក មណ្ឌល សុខភាព តក្កវិទ កំពង់សីលា ដើម្បី​ជួយសង្គ្រោះ ។​

​បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ ខាងលើ ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ នគរបាល ស្រុក​កំពង់សីលា៕V

ទីតាំងផ្សាយពាណិជ្ជកម្ម