អ្នកចាំទី អេ​ឌ្រា​ន ប្រកាស​ពី​ជំហរ ខណៈ​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​នៅ​ក្របខ័ណ្ឌ ឡា លី​ហ្កា

129
ចែករម្លែក

អ្នកចាំទី អេ​ឌ្រា​ន (Adrian) និយាយថា ខ្លួន​គ្មាន​ចំណាប់អារម្មណ៍​ក្នុងការ​ចាក​ចេញពី​ក្លិប លី​វឺ​ភូ​ល​( Liverpool) នៅ​រដូវក្តៅ​នេះ​ទេ បើទោះបីជា​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​លទ្ធភាព​ផ្ទេរ មកកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ក៏ដោយ​។​
​ ​
​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មកដល់​ពហុ​កីឡដ្ឋាន Anfield កាលពីដើម​រដូវ​កាល ដើម្បី​ជា​កម្លាំង​ជំនួយ​ដល់​អ្នកចាំទី​ឆ្នើម​លំដាប់​ទី​១ អា​លី​សិន (Alisson) ។​
​ ​
​ប៉ុន្តែ អេ​ឌ្រា​ន​វ័យ​៣៣​ឆ្នាំ​បាន​បន្ត​ដើរតួនាទី​សំខាន់​នៅ​រដូវ​កាល​នេះ បន្ទាប់ពី អា​លី​សិន មាន បញ្ហា​របួស​នៅ​ដើមរដូវ​កាល ដោយបាន​បង្ហាញមុខ​១៨​លើក ក្រោម​ការដឹកនាំ​របស់​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)​។​
​ ​
​ស្របពេល​ក្លិប Liveprool ជិត​ដណ្តើមបាន​ពាន​ជើងឯក​លើកដំបូង​នៅ​ក្របខណ្ឌ​កំពូល អង់គ្លេស​ក្នុង​រយៈពេល​៣០​ឆ្នាំ​នោះ អតីត​អ្នកចាំទី​ក្លឹប West Ham រូបនេះ​បានបញ្ជាក់​ពី​ចេតនា ចង់​បន្ត​អនាគត​ជាមួយ​ក្លិប​នេះ​តទៅទៀត​។​
​ ​
​អេ​ឌ្រា​ន បាន​និយាយថា “​ខ្ញុំ​មើលឃើញថា ខ្លួន​ខ្ញុំ​នៅ​ជាមួយ​ក្លិប Liverpool នៅពេលនេះ​។ ខ្ញុំ​នៅសល់​ពេលវេលា​ច្រើន​ទៀត​ក្នុង​វិស័យ​បាល់ទាត់​។ ខ្ញុំ​នៅសល់​ពេល​មួយឆ្នាំ​ជាមួយ​ក្លិប​នេះ​”៕ ប្រែសម្រួល: ពិសិដ្ឋ

អ្នកចាំទី អេ​ឌ្រា​ន (Adrian)

ទីតាំងផ្សាយពាណិជ្ជកម្ម