ក្លិប​អ៊ី​ន​ធ័​រ មី​លេន ត្រៀម​ដាក់ សំណើ​ផ្ទេរ​ខ្សែការពារ​ឆ្វេង ហិ​កទ័រ បេ​ល​ឡឺ​រិ​ន​

123
ចែករម្លែក

​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan )​កំពុង​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ​ឆ្វេង ហិ​កទ័រ បេ​ល​ឡឺ​រិ​ន (Hector Bellerin) ។​
​ ​
​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម អា​សេណ​ល (Arsenal) តាំងពី ថ្នាល​យុវជន ក្រោយ​ចាក​ចេញពី​ក្លិប​បា​សេ​ឡូ​ណា នៅ​ឆ្នាំ​២០១១ ហើយ​នៅពេលនេះ​គឺជា កីឡាករ​សំខាន់​ម្នាក់​នៅ​ពហុ​កីឡដ្ឋាន Emirates Stadium ។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែលជា​គ្រូបង្វឹក​របស់​ក្លិប Inter Milan មាន​ផែនការ ដាក់សំណើ​ផ្ទេរ​កីឡាករ​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​ហើយ​ខ្សែ ការពារ បេ​ល​ឡឺ​រិ​ន គឺជា​គោលដៅ​ចម្បង​នៅពេលនេះ​។​
​ ​
​សេចក្តីរាយការណ៍​បាន​អះអាងថា ក្លិប Arsenal ចង់​បន្ត​កិច្ចសន្យា​បន្ថែមទៀត​សម្រាប់ បេ​ល​ឡឺ​រិ​ន ដល់​ឆ្នាំ​២០២៣ ប៉ុន្តែ បេ​ល​ឡឺ​រិ​ន មិន​ប្រញាប់ប្រញាល់​សម្រេចចិត្ត​ភ្លាមៗ​នោះទេ​។
​ ​
​ក្លិប​នៅ​ក្របខ័ណ្ឌ Serie A នេះ​ត្រៀម​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ​ក្នុងតម្លៃ​២៧​លាន​ផោន ដែល​ចង់ឃើញ​ការវិវឌ្ឍ ក្រោម​ការដឹកនាំ​របស់​លោក មី​គែល អា​តេ​តា (Mikel Arteta) មុនពេល​បន្ត​អនាគត​វែងឆ្ងាយ​ជាមួយ​ក្រុម Arsenal ។​
​ ​
​បេ​ល​ឡឺ​រិ​ន បានបង្ហាញ​មុខ​៨​លើក​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​សះស្បើយ​ពីរ​បួស​កាល ពី​ដើមរដូវ​កាល ហើយ​រកបាន​១​គ្រាប់ អំឡុងពេល​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ឆេ​ល​ស៊ី ២-២ កាលពី​ខែមករា​។
​ ​
​ក្លិប​នៅ​ក្របខ័ណ្ឌ Serie A នេះ​បាន​ផ្ទេរ​កីឡាករ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មួយចំនួន​មកហើយ ដូចជា​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) និង អា​ស្លី យ៉ាំង (Ashley Young) សុទ្ធតែ​ផ្ទេរ​ទៅ កាន់​ពហុ​កីឡដ្ឋាន San Siro ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​ឆ្វេង ហិ​កទ័រ បេ​ល​ឡឺ​រិ​ន (Hector Bellerin)

ទីតាំងផ្សាយពាណិជ្ជកម្ម