UEFA នឹងធ្វើ​ការសម្រេចចិត្ត​ពី​វី​ធី​បញ្ចប់​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក និង យូរ៉ូ​ប៉ា លី​ក​

175
ចែករម្លែក

ស្ថាប័ន UEFA គ្រោង​នឹង​សម្រេច​នៅ​សប្តាហ៍​ក្រោយ​ជុំវិញ​ថា តើ​ខ្លួន​នឹងត្រូវ​បញ្ចប់​យុទ្ធនាការ នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​និង​យុទ្ធនាការ យូរ៉ូ​ប៉ា លី​ក (Europa League) តាម​វិធី​ណា​។​
​ ​
​កម្មវិធី​ប្រកួត​នៅ​ក្របខ័ណ្ឌ​ទាំងពីរ​ត្រូវបាន​ផ្អាក​សកម្មភាព​តាំងពី​ខែមីនា ដោយសារតែ​ការរីក​រាលដាល់​នៃ​វីរុស​កូ​រ៉ូ​ណា​។
​ ​
​ទោះបីជា​យ៉ាងណា រដូវ​កាល​ក្នុងស្រុក​គ្រោង​នឹង​បន្ត ស្របពេល​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង ចាប់ផ្តើម​សកម្មភាព​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ ហើយ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​នៅ​តំបន់ អឺរ៉ុប​នេះ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ផែនការ​ក្នុងការ​ចាប់ផ្តើម​សកម្មភាព​ឡើងវិញ​ផងដែរ​។​
​ ​
​ស្ថាប័ន UEFA បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា គណៈកម្មាធិការ​ប្រតិបត្តិ​របស់ខ្លួន​នឹង ប្រជុំ​តាម​វីដេអូ​ខុន​ហ្វឺ​រិ​ន​នៅ​ថ្ងៃទី​១៧​ខែមិថុនា​ទី​ដែល​របៀបវារៈ​នៃ​កិច្ចប្រជុំ​នឹងមាន​បញ្ចូល ការប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំងពីរ​ផងដែរ​។​
​ ​
​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ដើមឡើយ​គ្រោង​ចាប់ផ្តើម​លេង​នៅ​ក្រុម​អ៊ី​ស្តា​ន​ប៊ុល​។​ចំណែក​ការប្រកួត Europa League គ្រោង​នឹង​នៅ​ប៉ូ​ឡែ​ន​។ ទោះបីជា​យ៉ាងណា កាលពី​ខែ​មុន ស្ថាប័ន UEFA មាន​ជម្រើស ដើម្បី​បញ្ចប់​ការប្រកួត​នៅ​ក្របខណ្ឌ​ទាំងពីរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​យុទ្ធនាការ Europa League

ទីតាំងផ្សាយពាណិជ្ជកម្ម