ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង អាចមកពី​កត្តា​ទាំងនេះ​

160
ចែករម្លែក

​ជាធម្មតា​ទឹកនោម​មាន​ពណ៌​លឿងខ្ចី ឬ​លឿង​ស្រាល​។ ហើយ​ភាគច្រើន​ទឹកនោម​ប្រែជា​មានពណ៌​ដិត​ខ្លាំង គឺ​ដោយសារ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ទោះជា​យ៉ាងណា​ក្រៅពី​ការទទួល ទាន​មិនបាន​គ្រប់គ្រាន់ ក៏​នៅមាន​កត្តា​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​ទឹកនោម​ប្រែជា​មាន​ពណ៌ ដិត​ខុស​ប្រក្រតី​ផងដែរ​។

១. អាហារ​
​អាហារ​មួយចំនួន ពិសេស​ប្រភេទ​ដែលមាន​ពណ៌​ដិត​ក៏មាន​ឥទ្ធិពល​ប្រែ​ពណ៌​ទឹកនោម​ឱ្យទៅជា​ដិត​ជាង​ធម្មតា​បាន​ផងដែរ​។ ហើយ​ការ​ទទួលទាន​ជាតិ​ផ្អែម​សិប្បនិម្មិត​ខ្លះ​ដែលមាន​ផ្ទុក សារធាតុ sorbitol ក៏​អាច​បង្កបញ្ហា​ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង​គួរឱ្យកត់សម្គាល់​។​

២. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ច្រើន ធ្វើការ​នៅក្នុង​បរិយាកាស ឬ​ក្រោម​អាកាសធាតុ​ក្ដៅ ហើយ​មិនបាន​ទទួលទាន​ទឹក​ច្រើន​គ្រប់គ្រាន់​នោះ​ទឹកនោម​របស់​អ្នក​ងាយ​នឹងមាន​ពណ៌​ដិត​ខុសធម្មតា​ខ្លាំងណាស់​។ ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង​ជា​អាកា​រៈទូ​ទៅ​បំផុត​មួយ​នៃ​បញ្ហា​ខ្សោះ​ជាតិ ទឹក​ក្នុង​រាងកាយ​។ ទោះជា​យ៉ាងណា​កង្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​អម​មកជា​មួយ​នូវ​អាកា​រៈ​ផ្សេង ទៀត​រួមបញ្ចូល​ទាំង​ការកើនឡើង​នៃ​អត្រា​ចង្វាក់បេះដូង ការដក​ដង្ហើមញាប់ៗ ភាំងៗ ស្បែក​ស្ងួត និង​វិលមុខ​ជាដើម​។​

៣. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​
​ថ្នាំ​មួយចំនួន​អាចមាន​ឥទ្ធិពល​ប្រែ​ពណ៌​ទឹកនោម​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស​ក្រោយ ពេល​ទទួលទាន​។​

៤. បញ្ហា​ថ្លើម​
​ទឹកនោម​មាន​ពណ៌​ដិត​ខុសធម្មតា​ក៏​ជា​រោគសញ្ញា​នៃ​បញ្ហា​ថ្លើម​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ទោះជា​យ៉ាងណា​វា​ច្រើន​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​រួមបញ្ចូល​ទាំង​ការឡើង​លឿង​នៃ​ស្បែក​និង​ភ្នែក​។ ក្នុងករណីនេះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

៥. គ្រួស​ក្នុង​ថង់ទឹកប្រមាត់
​ការលេចឡើង​នូវ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ក៏​ងា​ច​បណ្ដាលឱ្យ​ទឹកនោម​ប្រែជា​មាន​ពណ៌​ដិត​ខ្លាំង​។ ទោះជា​យ៉ាងណា​វា​ច្រើនតែ​អម​មកជា​មួយ​នូវ​អាកា​រៈ​ផ្សេងទៀត​រួមបញ្ចូល​ទាំង​ខាន់លឿង ឈឺ​ក្នុង​ពោះ ក្ដៅខ្លួន និង​រមាស់​ស្បែក​។​

៦. ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម
​នៅពេល​មាន​បញ្ហា​នេះ​ទឹកនោម​មានពេលខ្លះ​ដិត​ខ្លាំង ជួនកាល​មាន​សភាព​ស្រអាប់​។ ការឆ្លងមេរោគ​ផ្លូវ​បង្ហូរ​នោម​ច្រើន​កើតមាន​លើ​ស្ត្រី​ជាង​បុរស​។ រោគសញ្ញា​ផ្សេងទៀត​រួមមាន​ក្រហាយ ផ្សារ​ពេល​ឈឺ​នោម និង​មាន​អារម្មណ៍​ចេះតែ​ឈឺ​នោម​។​

​ប្រយ័ត្ន​! ប្រសិនបើ​ទឹកនោម​របស់​អ្នកមាន​ពណ៌​ដិត​ខ្លាំង​ដោយ​អម​មកជា​មួយ​នូវ​រោគសញ្ញា ឬ​អា​ការៈមិន​ប្រក្រតី​ផ្សេងទៀត​នោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕ ដោយៈ health.com.kh