ប្រយ័ត្ន​! ឆ្អឹង​កង​ខ្នង​នឹងត្រូវ​បំផ្លាញ ដោយសារ​ទម្លាប់​ទាំងនេះ​

262
ចែករម្លែក

ទម្លាប់​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​សុខភាព​ឆ្អឹង​កង​ខ្នង​! ថា​តើ​ទម្លាប់​ទាំងនោះមាន​អ្វីខ្លះ​?

១. ការ​គេង​លើ​ពូក​ដែល​ចាស់​ខ្លាំង​
​ប្រសិនបើ​ពូក​ដែល​អ្នក​គេង​លើ​រាល់ថ្ងៃ​មាន​អាយុកាល​លើសពី ១០ឆ្នាំ​ទៅហើយនោះ ចូរ​ពិចារណា​ផ្លាស់ប្ដូរ​វា​ចេញទៅ​! ក៏​ព្រោះ​វា​មិនអាច​នឹង​ផ្ដល់​ការ​ទ្រ​ទប់​ឆ្អឹងខ្នង​បាន​យ៉ាង ប្រសើរ​ទៀតឡើយ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា ពូក​ថ្មី​មិនមាន​សភាព​រឹង ឬ​ទន់​ពេក ចូរ​ជ្រើសរើស​ប្រភេទ​ណាមួយ​ដែល​អាច​ទ្រ​ឆ្អឹងខ្នង​បានល្អ​។​

២. ការ​ស្ពាយ​កា​តាប​ធ្ងន់ៗ​ពេក​
​ការ​ស្ពាយ​កា​តាប​ដែលមាន​ទម្ងន់​ច្រើនជាង ១០ ភាគរយ​នៃ​ទម្ងន់​រាងកាយ​សរុប​អាច​បង្ក គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ចំពោះ​ខ្នង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​មិន​ចង់ឱ្យ​ឆ្អឹង​កង​ខ្នង​មាន​បញ្ហា ចូរ​ចៀសវាង​ការ​ស្ពាយ​កា​តាប​ធ្ងន់ៗ​។​

៣. ការពាក់​ស្បែកជើង​ខ្ពស់​ពេក​
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការពាក់​ស្បែកជើង​ខ្ពស់​ពេក​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ដោយ​វា​ដាក់​សម្ពាធ​ដល់​ឆ្អឹងខ្នង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើសរើស ស្បែកជើង​កែង​ណា​ដែល​សមស្រប​នឹង​ប្រអប់ជើង ក៏ដូចជា​ជំហរ​រូបរាង​របស់​អ្នក​។​

៤. ការ​អង្គុយ​សឹង​គ្រប់ពេល
​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​ឆ្អឹងខ្នង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សុខភាព​រាងកាយ​ទាំងមូល​ក៏​អាច​ជួបនឹង​គ្រោះថ្នាក់​ផងដែរ ប្រសិនបើ​អ្នក​អង្គុយ​យូរពេក​។ ទោះបីជា​ការងារ​របស់​អ្នក​តម្រូវឱ្យ​អង្គុយ​រាប់​ម៉ោង ក៏ដោយ ក៏​អ្នក​គួរ​ព្យាយាម​ឆ្លៀតពេល​សម្រាក​សន្ធឹង​ពត់​ពែន​ខ្លួន ឬ​ខ្នង​ខ្លះ​ដែរ​។​

៥. ស្ត្រេ​ស​ពេក​
​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​សុខភាព​ឆ្អឹងខ្នង​ផងដែរ​ដោយ​វា​អាច​បង្ក​ការប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​កកកុញ​ច្រើនពេក​ក្នុង​ផ្នែក​កណ្ដាល​នៃ​រាងកាយ​។​

៦. ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ
​ការធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំង មូល​រួមបញ្ចូល​ទាំង​ឆ្អឹងខ្នង​។ ទោះជា​យ៉ាងណា​គួរ​ចៀសវាង​ការធ្វើ​លំ​ហាត់ប្រាណ​ដែល ប្រើប្រាស់​ឆ្អឹងខ្នង​ខុស​របៀប​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម