​វៀតណាម បង្ហាញ​ពី​មហិច្ឆតា ឈរ​នៅ​កំពូល​តារាង នៃ​មេដាយ​ស៊ី​ហ្គេម ឆ្នាំ​២០២១

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ជាមួយនឹង​ការប្ដេជ្ញាចិត្ត ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នាទី​ក្រុង​ហាណូយ ឲ្យ​បាន​នោះ ប្រទេស​វៀតណាម មិនបាន​រំសាយ​កីឡាករ កីឡាការិនី​របស់ខ្លួន ពី​ជ​ម្រំ​ហ្វឹកហាត់​ឡើយ ទោះបី​មេរោគ​ផ្លូវដង្ហើម ប្រភេទ​ថ្មី (​កូ​វីដ ១៩) កំពុងតែ​រាតត្បាត​ពិភពលោក ក៏ដោយ ។​

​ឆ្នាំ​២០២១ វៀតណាម នឹង​បង្ហាញ​នូវ​អំណួត នៃ​អត្ត​ព​លិ​ក​របស់ខ្លួន ដែល​កំពុងតែ​មានការ​ប្រែប្រួល រីកចម្រើន កាន់តែខ្លាំង ពិសេស​លើ​ប្រភេទ​កីឡាបាល់ទាត់​។ កាលពី​ឆ្នាំ​២០០៣ វៀតណាម ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្កេ​ម ម្ដង​ហើយ ដែល​កាលនោះ ប្រភេទ​កីឡាបាល់ទាត់​ថៃ ប្រជែង​បាន​តំណែង​ជើងឯក ចំពោះ​ម្ចាស់ផ្ទះ​វៀតណាម បាន​ត្រឹម​ជើងឯក​រង ប៉ុណ្ណោះ​។​

និម្មិត​សញ្ញា​ស៊ី​ហ្គេម ឆ្នាំ​២០២១

​ឆ្នាំ​២០០៣ វៀតណាម បានដាក់​កីឡា ចំនួន ៣២ ប្រភេទ ដែលមាន​ចំនួន ៤៤២ វិញ្ញាសា ឲ្យ​ប្រកួត តែ​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២១ នេះ ប្រទេស​វៀតណាម មាន​គម្រោង​ដាក់​កីឡា ចំនួន​ពី ៣៦ ទៅ ៤០ ប្រភេទ ឲ្យ​ប្រកួត ។ វៀតណាម រំពឹងទុក​ជាមុន​ថា ឆ្នាំ​២០២១ ខាងមុខនេះ ពាន​បាល់ទាត់​ស៊ី​ហ្គេម គឺ​ម្ចាស់ផ្ទះ ជា​អ្នក​លើក​វិញ​ហើយ ។​

​ប្រភេទ​កីឡាបាល់ទាត់​នេះ កាលពី​ឆ្នាំ​២០០៣ វៀតណាម ស្ថិតក្នុង​ពូ​ល​ជាមួយ​ថៃ ឥណ្ឌូណេស៊ី និង ឡាវ ។ លេង​ក្នុង​ពូ​ល​ក្រុម​ទាំង ២ នេះ (​វៀតណាម និង​ថៃ​) ប្រកួត​ស្មើគ្នា ១​ទល់​១ ។ តែ​ក្នុងជំនួប​ផ្ដាច់ព្រ័ត្រ ថៃ​ឈ្នះ​វៀតណាម ២​ទល់​១ ហើយ​ក្លាយជា​ក្រុម​ជើងឯក ឯ​វៀតណាម បាន​ត្រឹម​ជើងឯក​រង ប៉ុណ្ណោះ ។​

ពហុ​កីឡដ្ឋាន ​MY Binh Stadium National

​ចំពោះ ប្រទេស​ម៉ាឡេស៊ី បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុងខណៈដែល ក្រុម​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ចំណាត់ថ្នាក់​លេខ ៤ ។ សម្រាប់​លើក​នេះ វៀតណាម រំពឹងថា ប្រវត្តិសាស្ត្រ នឹង​ប្រែប្រួល ព្រោះ​វៀតណាម ត្រៀមខ្លួន​រង់ចាំ ការមកដល់​នៃ​ព្រឹត្តិការណ៍ បាន​យ៉ាង​ល្អ ។ សូម្បីតែ​សព្វថ្ងៃនេះ ក៏​វៀតណាម ពុំបាន​រំសាយ ពី​ការហ្វឹកហាត់​ដែរ ។​

​ឆ្នាំ ២០២១ វៀតណាម នឹងធ្វើ​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ថ្ងៃទី​២១ វិច្ឆិកា និង​បិទ​នៅ​ថ្ងៃទី ២ ធ្នូ ។ ទាំង​ពិធី​បើក ទាំង​ពិធី​បិទ នឹងធ្វើ​នៅ ពហុ​កីឡដ្ឋាន MY Binh Stadium Station ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម