​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅបុក​ដើម​ស្វាយ​បណ្តាលឱ្យ​ស្លាប់​នៅ​ស្រុក​ជីក្រែង​

67
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​បុរស​ម្នាក់​ស្រវឹងស្រា​ហើយ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​បាន​បុក​ជាមួយ​ដើម​ស្វាយ​បណ្តាលឱ្យ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ​ម៉ៅ​ឈើ​យ​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​។​បាន​ជិះ​ម៉ូតូ​ម៉ាក​C១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​១AB១១៧៨​ត្រឡប់​មកពី​ផឹកស៊ី​ផ្ទះ​អ្នកភូមិ​ដោយ​ស្រវឹងស្រា​ហើយ​បាន​ជិះ​ទៅបុក​ដើម​ស្វាយ​មួយ​ដើម​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/