​ឆ្នាំនេះ​សប្តាហ៍​យូ​ហ្គា​នឹង​រៀបចំ​ធ្វើ​ទ្រង់ទ្រាយ​តូ​ចនៅ​ភ្នំពេញ​និង​ខេត្តសៀមរាប​

170
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី ៦ នៅ​ឆ្នាំនេះ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​រៀបចំ​សប្តាហ៍​យូ​ហ្គា​ចាប់ពី​ថ្ងៃទី​១៥-២០​ខែមិថុនា​ខាងមុខ​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ថ្ងៃទី ២៣ ខែមិថុនា នៅ​ខេត្តសៀមរាប​។​ជាការ​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​តូច​និង​រក្សា​នូវ​គម្លាត​សង្គម​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

សប្តាហ៍​យូ​ហ្គា​ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​នាពេល​កន្លងទៅ​(​រូប​ឯកសារ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​


​តាមរយៈ​សារ​អេឡិចត្រូនិក​ដែល​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានផ្តល់​ឲ្យ​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ទិវា​យោ​គៈ​អន្តរជាតិ​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ២១ ខែមិថុនា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សកល​អំពី​គុណប្រយោជន៍​ខាង​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដែល​បានមកពី​ការហាត់​យោ​ហ្គា​របស់​ឥណ្ឌា​បុរាណ​។​លោកស្រី​បាន​បន្ថែមថា ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​កូ​វីដ ១៩ ទើប​ប្រធានបទ​ឆ្នាំនេះ​រៀបចំ​ក្រោម​ប្រធានបទ យូ​ហ្គា​នៅផ្ទះ យូ​ហ្គា​ជាមួយ​ក្រុមគ្រួសារ​។​នៅ​ឆ្នាំនេះ​ស្ថានទូត​ឥណ្ឌា​នឹង​រៀបចំ​សប្តាហ៍​យូ​ហ្គា​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​ក្នុង​ទ្រង់ទ្រាយ​តូច ដោយ​តម្រូវ​ឲ្យ​ចូលរួម​និង​រក្សា​គម្លាត​សង្គម​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅ​ឆ្នាំនេះ ព្រឹត្តិការណ៍​ចម្បង​មាន​ចំនួន​ពីរ​ដែល​ប្រព្រឹត្តទៅ​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២០ ខែមិថុនា និង​នៅ​ប្រាសាទតាព្រហ្ម​ខេត្តសៀមរាប​នា​ថ្ងៃទី ២៣ ខែមិថុនា ។​

សប្តាហ៍​យូ​ហ្គា​ដែល​រៀបចំ​ធ្វើ​នៅ​កម្ពុជា​នាពេល​កន្លងទៅ​(​រូប​ឯកសារ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​


​យូ​ហ្គា​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​អនុវត្ត​តាមបែប​បុរាណ​មួយ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ឥណ្ឌា​ប្រហែល​តាំងពី ៥.០០០ ឆ្នាំមុន​។ ទម្រង់​បុរាណ​នៃ​ការហាត់​ប្រាណ​សុខភាព​នេះ​គឺជា​ក្បួន​វិន័យ​ខាង​វិញ្ញាណ​ដែល​ផ្តោតលើ​ការនាំមក​នូវ​ភាព​សុខដុម​រវាង​រាងកាយ​និង​ចិត្ត​។ វា​ក៏​រួមបញ្ចូល​នូវ​បច្ចេកទេស​ផ្សេងៗ​គ្នា​ដែល​គេ​ហៅថា​អាសា​ណា (​ក្បាច់​) និង​ការបណ្តុះបណ្តាល​ចិត្ត​តាមរយៈ​បច្ចេកទេស​ដកដង្ហើម​និង​ការធ្វើ​សមាធិ​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី “ យូ​ហ្គា​គឺជា​អំណោយ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នៃ​ប្រពៃណី​បុរាណ​របស់​ឥណ្ឌា​។ វា​តំណាងឱ្យ​ការរួបរួម​ចិត្ត​និង​រាងកាយ ការគិត​និង​សកម្មភាព ការអត់ធ្មត់​និង​ការបំពេញ ភាព​សុខដុម​រវាង​មនុស្ស​និង​ធម្មជាតិ​ដែលជា​វិធីសាស្ត្រ​រួមមួយ​ចំពោះ​សុខភាព​និង​សុខុមាលភាព​។​វា​មិនមែន​ផ្តោត​អំពី​តែ​ការធ្វើ​លំ​ហាត់ប្រាណ​នោះទេ ប៉ុន្តែ​ដើម្បី​ស្វែងយល់​ពី​អារម្មណ៍​នៃ​ភាព​តែមួយ​ជាមួយ​ខ្លួន​អ្នក ពិភពលោក និង​ធម្មជាតិ​។ យូ​ហ្គា​មិន​ផ្តោតលើ​ប្រព័ន្ធ​សាសនា​ឬ​ជំនឿ​ជាក់លាក់​ណាមួយ​ឡើយ​។ យោ​ហ្គា​ហាក់បីដូចជា​បច្ចេកវិទ្យា​សម្រាប់​សុខុមាលភាព​ខាងក្នុង​ខ្លួន​មនុស្ស​។ ហើយ​វា​កំពុង​តែមាន​សា​រះ​សំខាន់​ខ​ណះ​ពេល​ដែលមាន​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​នេះ ព្រោះ​យូ​ហ្គា​ត្រូវបានគេទទួលស្គាល់​ថា​ជា​ឧបករណ៍​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ល្អ សម្រាប់​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​និង​បន្ថយ​ភាព​តានតឹង​។​
​ប្រភព​ដដែល​បាន​រំលឹក​ប្រាប់ថា​គំនិត​ផ្តួច​ផ្តើមធ្វើ​ទិវា យោ​គៈ​អន្តរជាតិ​ត្រូវបាន​ជំរុញ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិន​ដ្រា​ម៉ូ​ឌី​ក្នុង​សុន្ទរកថា​របស់លោក​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​ឆ្នាំ ២០១៤​។ ជារួម គំនិត​នេះ​ទទួលបាន​ការគាំទ្រ​ពី ១៧៧ ប្រទេស​ដែលជា​ចំនួន​គាំទ្រ​ខ្ពស់បំផុត​សម្រាប់​អង្គការសហប្រជាជាតិ ដោយ​ធ្វើ​សេចក្តីសម្រេច ប្រកាស​ថ្ងៃទី ២១ ខែមិថុនា​ជា​ទិវា​យូ​ហ្គា​អន្តរជាតិ​។ ថ្ងៃទី ២១ ខែមិថុនា​ត្រូវបាន​គេ​ជ្រើសរើស​ថា​ជា​រដូវក្តៅ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​នៅក្នុង​ទេវ​កថា​ឥណ្ឌា​ផងដែរ​ព្រោះ​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ចាប់ផ្តើម​នៃ​វិទ្យាសាស្ត្រ​យោ​ហ្គា​
​។​


​ ​ទិវា​យូ​ហ្គា​អន្តរជាតិ​ចំនួន​៥​លើក​ត្រូវបាន​ប្រារព្ធ​ធ្វើ​ដោយ​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា​ដោយ​ស្ថានទូត​ឥណ្ឌា​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ព្រឹត្តិការណ៍​ទាំងនេះ​ទទួលបាន​ការចូលរួម​យ៉ាងច្រើន​លើសលុប​ក្នុង​កំឡុង​ឆ្នាំ​ទាំងអស់នេះ ហើយ​បានទទួល​ការពេញនិយម​យ៉ាងខ្លាំង​ដោយសារតែ​សារៈប្រយោជន៍ សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​។ រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​បន្ត​គាំទ្រ​ដល់​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ការអនុវត្ត​យូ​ហ្គា​។​
​ ​នៅ​ឆ្នាំនេះ​មានការ​ការប្រកួតប្រជែង​សំណួរ​តាម​អ៊ីនធឺណិត​និង​ការប្រកួតប្រជែង​ថតរូប​ល្អ​បំផុត​លើ​ការហាត់​ក្បាច់​យោ​ហ្គា ដោយ​នឹង​ត្រូវបាន​ដំណើរការ​ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា​ឆ្នាំ ២០២០ រហូតដល់​ថ្ងៃទី ២០ ខែមិថុនា​ឆ្នាំ ២០២០ ។ លទ្ធផល​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ [​សូម​ពិនិត្យមើល គេហទំព័រ​ស្ថានទូត ឥណ្ឌា ៖ https://www.indembpp.gov.in/ ទំព័រ​facebook៖ IndiainCambodia និង Twitter៖ @indembcam និង​សម្រាប់​ពត៌មាន​បន្ថែ​មអំ​ពី​ទិវា​យូ​ហ្គា​អន្តរ​៕សរន