ស្ដ្រី​កម្មករ​រោងចក្រ​ទឹកកក​ម្នាក់​ត្រូវ​មេការ​វាយ​បែ​កច​ញ្ចើ​ម រត់​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​

973
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​មេការ​មើល​ខុសត្រូវ​រោងចក្រ​ផលិត​ទឹកកក វាយ​ស្ត្រី​ជា​កម្មករ​៣​ដៃ​បែ​កច​ញ្ចើ​ម​ហូរឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ស្ដ្រី​នោះបាន​រត់​មកប្ដឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៨ និង​២០ នាទី​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​រោងចក្រ​ផលិត​ទឹកកក​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ស្ដ្រី​រងគ្រោះ​ឈ្មោះ ទេព រ៉​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​កើតហេតុ​។ ចំណែក​ជនដៃដល់​ឈ្មោះ បុ​ង សៅ អាយុ​៣០​ឆ្នាំ មាន​មុខរបរ​មេការ នៅ​រង​ចក្រ​ផលិត​ទឹកកក​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​ស្ដ្រី​រងគ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ទៅធ្វើ​ការ​ដូច​សព្វដង សរុប​មាន​គ្នា​៣​នាក់ ហើយ​មេការ​រូបនោះ​បាន​ប្រើ​ឲ្យ​គាត់​ជាន់​ធុង​ទឹកកក​ដោយ​ចែក​ប្លុក​គ្នា ខណៈដែល​កម្មករ​២​នាក់​ផ្សេងទៀត ត្រូវ​មេការ​ប្រើ​ឲ្យ​ជាន់​ធុង​ប្លុក​ផ្សេង​ជាមួយគ្នា​។ បន្ទាប់មក​គាត់​ជាន់​ប្លុក​ដែល​មេការ​ចែក​ឲ្យ និង​ហើយ​មុន ដោយឡែក​២​នាក់​ទៀត​ជាន់​មិនទាន់​ហើយ ទើប​មេការ​ប្រើ​ឲ្យ​គាត់​ទៅ​ជួយ​ជាន់​២​នាក់​នោះ​ទៀត តែដោយសារ​គាត់​មិន​ព្រមទៅ​ជួយ ក៏​ទាស់​ពាក្យសំដី និង​ឈានដល់​បង្ក​ជា​ហិង្សា​ដោយ​មេការ​វាយ​ចំនួន​៣​ដៃ បណ្ដាល​ឲ្យ​បែក​ច​ញ្ចើ​ម​ហូរឈាម​ពេញ​ខ្លួន ទើប​គាត់​រត់​មកប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ​តែម្ដង​។​

​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដង្កោ​ក៏បាន​ទៅ​ឃាត់ខ្លួន​ជនបង្ក យកមក​សួរ​នាំនៅ​ប៉ុស្តិ៍​ដង្កោ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនបង្ក​បាន​ឆ្លើយ​ប្រាប់ថា រូបគេ​ពិតជា​បាន​វ៉ៃ​ទៅលើ​ស្ត្រី​រងគ្រោះ​មែន ព្រោះតែ​រូបគេ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ និង​យក​ការ​ទឹក​គប់​មកលើ​គាត់​ទើប​គាត់​វ៉ៃ​។​

​ក្រោយ​សាកសួរ​ចប់ ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូន​បន្តទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ធ្វើតាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម