​រថយន្ត​កុងតឺន័រ​១​គ្រឿង​អ្នកបើកបរ​អាច​ងងុយ​ដេក​រ៉េ​ធ្លាក់​ផ្លូវ​ក្រឡាប់​

165
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចិញ្ចើមថ្នល់​អ្នកបើក​បររថ​យន្ត​អាច​ងងុយដេក​រ៉េ​ធ្លាក់​ផ្លូវ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ជាង​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ជ្រៃ​ធំ សង្កាត់ ព្រៃ​អ​ង្គុ​ញ ក្រុង បាវិត ខេត្តស្វាយរៀង​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​មាន​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​សង្ស័យថា​តៃកុង​រថយន្ត​ងងុយដេក​ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​បើក​រ៉េ​មក​ខាងឆ្វេង​ដៃ​។​ប្រភព​បាន​បន្តថា​៖​លុះ​មកដល់​ចំណុច​ខាងលើ​ក៏​ក្រឡាប់​អូស​ប្រហែង​៣០​ម៉ែត្រ​ផ្ងា​ជើង​រថយន្ត​តែ​សំណាងល្អ​គ្មាន​បង្ក​គ្រោះ​ដល់​ពលរដ្ឋ​ដំណើរ​តាម​នោះ​។​

​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​លូន​ចេញពី​រថយន្ត​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​ចំណែក​រថយន្ត​ក៏មាន​អ្នក​ដោះយក​ស្លាក​លេខ​ចេញ​បាត់​។​រថយន្ត​ត្រូវបាន​ខាង​ក្រុមហ៊ុន​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួសជុល​ដោយ​ខ្លួន​ឯ​ព្រោះ​ពុំមាន​បង្ក​គ្រោះថ្នាក់​មនុស្ស​ឬ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម