ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០

130
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ធ្វើ​អ្វី​តែង ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​កើត​នូវ​រឿង​រាវ​ច្រើន​ចំពោះមុខ​ផង​។​បើ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​អត់ធ្មត់ និង​តស៊ូ​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​នេះ​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​ហេតុ នេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែងមាន​ការ​បាំង ភ្នែក​បាំង​ចិត្ត​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​នោះឡើយ​។​ចំណែក​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​លំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញថា ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ ថា​ផល មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ វិញ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ ដូចនេះ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ ក្នុងនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អជា​មធ្យម​ហើយ​ធ្វើ​អ្វីៗ​តែង​ជឿន លឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នាថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​បន្តិចហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ទាំង​ក្រុមមនុស្ស​ក្បែរ​ខ្លួន​និង​ពី​ចម្ងាយ​ពីព្រោះ​បើ​គេ​ធ្វើ​ព្យុះភ្លៀង​អ្វីមួយ​ហើយ​ពិតជា​ពិបាក​ទប់ ទល់​ពុំខាន​ឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ពិសេស​បុរស​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ច្រើន​បន្តិច​វិញ​ហើយ​ធ្វើ អ្វី​ក៏​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ញាតិមិត្ត បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​រកាំចិត្ត​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ប្រៀបដូចជា​មាន​អ្វី​មករា​រាំងមុខ​ហើយ​ពិសេស ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ក្រៅពីនេះ​ដោយសារ​យីអ៊ុន​ដាំ​ក្បាល​ចុះ​ដូចនេះ​នាំឱ្យមាន​ការបាត់​បង់ប្រាក់​កាស​ច្រើនជាង​សព្វមួយដង​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ខ្សត់ខ្សោយ​ប្រជាប្រិយ ភាព​បន្តិច​ហើយ​ពិសេស​ងាយ​មាន​អ្នកដទៃ​ប្រមាថ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ចម្រូងចម្រាស​ណាស់ដែរ​ដូចនេះ​ធ្វើ​អ្វីៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​សម្រេច​ជោគជ័យ​កិច្ចការ​ធំៗ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់​និង​ក្រុម​អន្ធ​រពាល​តាម​លួច​ឆក់​ប្លន់​ណាស់ដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់ លោកអ្នក​មានការ​រីក​លូតលាស់​និង​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​បញ្ហា​តូចធំ​ដែល​ធ្លាប់តែ​យាយី​ក៏​ចៀស​ចេញ​ឆ្ងាយ​ដែល​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើនជាង​មុន​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​សម្រេច​ចិត្ត​រឿង​រាវ​តូចធំ​ក៏ដោយ​ច្រើនតែ​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើទោះបី​ប្រកប ការងារ​អ្វី​គួរ​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​អត់ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕​