អ្នកមានបុណ្យ​ឥណ្ឌា​ម្នាក់​ដែល​អះអាង​ថាអាច​ថើប​បណ្តេញ​កូវី​ដ​១៩​ពី​ខ្លួន​មនុស្ស​បាន​នោះ ស្លាប់​ដោយសារ​ជំងឺ​ឃាតករ​នេះ

249
ចែករម្លែក

អ្នកបួសម្នាក់នៅក្នុងប្រទេសឥណ្ឌា ដែលអះអាងថាគាត់អាចបណ្តេញកូវីដ១៩បាន ដោយការថើបដៃរបស់មនុស្ស បានស្លាប់ដោយជំងឺឃាតករនេះ បន្ទាប់ពីចម្លងមេរោគ​ដល់​សាវ័ករបស់គាត់ចំនួន ២០ នាក់។

អ្នកបួសបែបសាសនាហិណ្ឌូមកពីស្រុករ៉ាតឡាមរដ្ឋម៉ាតយ៉ាប្រាដេសរូបនោះ​បានថើបដៃរបស់សាវ័ករបស់គាត់ ហើយបានប្រាប់ពួកគេថាវានឹងបំបាត់បញ្ហា​ក្នុងជីវិតរបស់ពួកគេ។

គាត់ក៏បានអះអាងផងដែរថាការថើបព្យាបាលរបស់គាត់មានប្រសិទ្ធភាពលើអ្នកជំងឺកូវីដ១៩ ទោះបីវីរុសនេះឆ្លងតាមរយៈតំណក់ទឹកតូចៗពីមាត់ឬច្រមុះក៏ដោយ។

មន្រ្តីមន្ទីរសុខាភិបាលនិយាយថា បុរសនោះឆ្លងវីរុសកូរ៉ូណាខ្លួនឯង ដោយធ្វើតេស្ត​វិជ្ជមានជំងឺនេះកាលពីថ្ងៃទី ៣ មិថុនា និងស្លាប់នៅមួយថ្ងៃក្រោយមក។

ពួកគេបានចាប់ផ្តើមតាមដានអ្នកដែលបានប៉ះពាល់ជាមួយបុរសនោះ ហើយបាន​យក​សំណាកចំនួន ៤០ ដើម្បីកំណត់ករណីបន្ថែមទៀត។ ២០សំណាកបង្ហាញ​លទ្ធផលវិជ្ជមាន៕ ដោយ៖ កញ្ញាដាលីស/Ha

មនុស្ស ២០ នាក់ឆ្លងកូវីដ១៩ពីអ្នកបួសដែលស្លាប់ដោយកូវីដ១៩ដែរ

ទីតាំងផ្សាយពាណិជ្ជកម្ម