លោក​ទេសាភិបាល​ធនាគារជាតិ​សួរសុខទុក្ខ​កងទ័ព​មុន​បុណ្យចូលឆ្នាំថ្មីមកដល់ ​

2086
ចែករម្លែក
លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​សាកសួ​សុខទុក្ខ​និង​សំណេះ​សំ​ណា​ល​ជាមួយ​នាយទាហាននាយ ទាហានរង ពលទាហាន​និង គ្រួសារ​កងទ័ព​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១(រូបធនាគារជាតិនៃកម្ពុជា)

​ដោយៈ​បញ្ញា​សាស្ត្រៈ​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃ​៣​ខែមេសា​នេះ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​សាកសួ​សុខទុក្ខ​និង​សំណេះ​សំ​ណា​ល​ជាមួយ​នាយទាហាននាយ ទាហានរង ពល​ទាហាន​និង គ្រួសារ​កងទ័ព​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១​ក្នុងឋានៈ​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព នៅ​លង្វែក​ស្រុក​កំពង់​ត្រ​ឡា​ច ​ខេត្តកំពង់ឆ្នាំង​។​

ក្នុងឱកាស​នោះ​លោក ជា ចាន់តូ បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​នាយ​ទា​ហា នាយទាហានរង ពលទាហាន​ទាំងអស់​ដែល​បាន​បំពេញភារកិច្ច​ការពារ​មាតុភូមិ​និង​សន្តិសុខ​សង្គម​។​លោក​បន្តថា មិន​ថា​ប្រជាជន​ឬ​កងទ័ព​នោះ​ទេ​យើងទាំងអស់គ្នា​ត្រូវតែ​ប្ដេជ្ញា​ការពារ​ថែរក្សា និង​បន្ត​ពួន​ជ្រុំ​សុខសន្តិភាព​ដែល​សមិទ្ធផល​ដ៌​មានតម្លៃ​មួយ​នេះ​ឲ្យ​គង់វង្ស​ដាច់ខាត​ដើម្បី​ឲ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត​និង​ឲ្យ​ការ​ប្រទេសជាតិ​យើង​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត​។​​ជាមួយនេះដែរ​អ្វីដែល​សំខាន់​សម្រាប់​កងទ័ព​គ្រប់​កាលៈទេសៈ​ត្រូវ​ការពា​រ​ឲ្យ​បាន​ដាច់ខាត​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ និង​រាជ​រដ្ឋា​ភ​បាល ពិសេស​គោលនយោបាយ​ដឹកនាំ​ត្រឹម​ត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូល​នៅពេល​ខាងមុខ​ក្នុង​​ឋានៈ​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​លោក ជា ចាន់តូ និង ប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​បានប្រគល់​ជូន​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១​មាន​ទឹកក្រូច​និង​ទឹក​ផ្លែឈើ​ចំនួន ១០០​កេស ស្រា​បៀរ ១០០​កេស និង​មី​យើង​១០០​កេស​តូច​ទឹក​សុទ្ធ​១០០​កេស​នំ​ធុង​២០​ធុង​ស្ករ​គ្រប់​១០​កេស នំអន្សម​១១០​នំ​និង​ថវិកា​ចំនួន​២០​លាន​រៀល ។​ដោយឡែក​សម្រាប់​គ្រួសារ​កងទ័ព​ចំនួន​២៩០​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ឃី​ត​មួយ​នំអន្សម​និង​ថវិកា ៥​ម៉ឺន​រៀល​និង​កូន ប្រុស ស្រី​របស់​វិ​រៈកង​ទ័ព​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​។​

​ជាមួយនេះដែរ​ឯកឧត្ដម​ទេ​សា​ភិ​បាក​ក៏បាន​ប្រកាស​ជួយ​ជីក​ស្រះ​ទឹក​មួយកន្លែង​ទំហំ​៥០​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​តាម​ការស្នើសុំ​របស់​ឯក​ឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេ​បញ្ជ​ការ​កងពលតូច​អន្តរាគមន៍​លេខ​១​ផងដែរ​៕​មន​

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​សាកសួ​សុខទុក្ខ​និង​សំណេះ​សំ​ណា​ល​ជាមួយ​នាយទាហាននាយ ទាហានរង ពលទាហាន​និង គ្រួសារ​កងទ័ព​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​១

ទីតាំងផ្សាយពាណិជ្ជកម្ម