វិធី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ប្រើ​ថ្នាំ​

2097
ចែករម្លែក

​កាលណា​គ្រូពេទ្យ​ពិនិត្យ​ឈាម​ឃើញថា ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​សរុប​របស់​អ្នក​ឡើង​ខ្ពស់​ហើយ វា​មិនមែនជា​រឿង​ល្អ​ចំពោះ​សុខភាព​ឡើយ​។ អ្វីដែល​គ្រូពេទ្យ​អាច​នឹងធ្វើ​បន្តទៀត​គឺ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​នេះ​មក​ធម្មតា​វិញ​។ យ៉ាងណាមិញ ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ឈ្មោះថា Statin គឺមាន​ផល​រំខាន​របស់​វា​ច្រើនណាស់ ហើយក៏​អាចធ្វើ​ឲ្យ​ខូច​ថ្លើម​បានដែរ​។

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នកមាន​បំណង​ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​មក​ធម្មតា​វិញ​មែន អត្ថបទ​នេះ​អាចជួយ​អ្នក​បាន ព្រោះ​យើង​នឹង​បង្ហាញ​អំពី​គន្លឹះ​ងាយៗ​ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​នៅផ្ទះ​។

ញ៉ាំ​តែ​រមៀត​មួយ​ពែង​
​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​ត្រូវ​លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​ឲ្យ​សព្វ​ល្អ​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ឬ​ទឹក​ក្រូចឆ្មា​បន្ថែម​បន្តិចទៀត​ដែរ​ដើម្បី​ឲ្យ​វា​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​កាន់តែ​ល្អ​ជាង​មុន និង​មាន​រសជាតិ​ឆ្ងាញ់​ផង​។

​ញ៉ាំ​ទឹក​ក្រូចឆ្មា​
​ទឹកក្រូច​ឆ្មា​ជា​ឱសថ​ដ៏​ពេញនិយម​មួយ​សម្រាប់​ករណី​លើស​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម ដូច្នេះ​វា​អាចជា​រឿង​មួយ​ដែល​អ្នក​អាច​ជឿជាក់​បាន​ហើយ​បើសិន​ជាការ​លេបថ្នាំ​មិនមែនជា​ជម្រើស​ដែល​អ្នក​ចង់​បានទេ​។ អង់​ទី​អុកស៊ីដ​ង់​ក្នុង​ទឹកក្រូច​ឆ្មា​ច្របាច់​ស្រស់ៗ​នឹង​ជួយ​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​នោះ​មិន​ឲ្យ​ឡើង​ខ្ពស់ និង​ស្ទិ​ត​ជាប់​ជញ្ជាំង​សរសៃឈាម​ឡើយ​។

ញ៉ាំ​ខ្ទឹមស​
​ជា​រៀងរាល់ថ្ងៃ ចូរ​ព្យាយាម​ញ៉ាំ​ខ្ទឹមស​ស្រស់ៗ​ពីរ​ទៅ​បី​កំ​ប៉ឹ​ស​។ ខ្ទឹមស​ផ្ទុក​ទៅដោយ​សារធាតុ​ជាច្រើន​ដែល​អាចរំលាយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​កំពុងតែ​ស្អិត​ជាប់​ជញ្ជាំង​សរសៃឈាម​បាន ហើយក៏​អាច​បញ្ចេញ​វាពី​ក្នុង​រាងកាយ​បានដែរ​។

​បើសិនជា​អ្នកមាន​ករណី​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ការ​ញ៉ាំ​ខ្ទឹមសរ​អាច​នឹងធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​បញ្ចូល​វា​ទៅក្នុង​ម្ហូបអាហារ​ដែល​អ្នក​ញ៉ាំ​ជាប្រចាំ​ថ្ងៃ​វិញ​ទៅ​ល្អ​ជាង​៕ ដោយ​: http://www.health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម