​ប្រគល់​សម្ភារ​ហ្វឹកហាត់ ដល់​អត្ត​ព​លិ​ក​កីឡា ទូក​កា​នូ និង​រ៉ូ​អ៊ីង​

147
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​កណ្តាល​៖
កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​សម្ភារ​ហ្វឹកហាត់ ដល់​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ថ្នាល​ទូក​កម្ពុជា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​ទើប​ចាប់ផ្តើម ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ បន្ទាប់ពី​ផ្អាក ដោយសារ​វិបត្តិ​កូ​វីដ ១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង បាន​មានប្រសាសន៍ថា កីឡាករ​ទាំងអស់ ត្រូវ​បន្ត​ប្រឹង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​ប្រជែង យក​មេដាយ ពី​អន្តរជាតិ​នានា ជាពិសេស ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA GAMES) ឆ្នាំ​២០២១ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម (SEA GAMES) ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដោយឡែក សម្ភារ​ដែល​ចែកជូន កីឡាករ កីឡាការិនី គ្រូបង្វឹក ទាំង ២២ រូប រួមមាន សម្លៀកបំពាក់ សម្រាប់​ហ្វឹកហាត់ ៤៤ កំ​ប្លេ ស្បែកជើង ២២ គូ ទឹក​អាល់កុល ជែ​ល​លាងដៃ សាប៊ូ​លាងដៃ និង​ឧបករណ៍​វាស់​កម្តៅ ម្នាក់​មួយឈុត​ធំ​៕v

ក្រុម​កីឡាករ​ទូក​​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា
ក្រុម​កីឡាករ​ទូក​​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា