ប្ដី​និង​កូនរ​វល់​ទៅ​សែន​ឆេង​ម៉េង អគ្គិភ័យ​ឆេះ​ផ្ទះល្វែង ​ស្លាប់​ប្រពន្ធ​ទាំង​ព្រឹក នៅ​ក្រុង​ព្រៃវែង​

1431
ចែករម្លែក
  • 2.7K
    Shares

ដោយ​: ចាន់ថន / ព្រៃវែង​: ស្ដ្រី​ម្នាក់​ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្លាប់​ក្នុង​ផ្ទះល្វែង​របស់ខ្លួន ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ នៅ​ចំណុច​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង កាលពី​​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ មាន​ទំហំ ទទឹង​៥ ,២​ម៉ែត្រ​បណ្ដោយ ១៥​ម៉ែត្រ ។មាន​ម្ចាស់​ឈ្មោះ អន គ្រី​ម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត​។ ​ករណីនេះ ​បណ្ដា​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ ឈ្មោះ ញឹម ទៀង អាយុ​៤៧​ឆ្នាំ ស្លាប់​ពេល​ភ្លើង​ឆាបឆេះ ក្នុង​បន្ទប់​ផ្ទះកើតហេតុ និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ស្ទើ​ទាំងស្រុង​។

​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្ដី​និង​កូនប្រុស​២​នាក់​របស់​ស្ដ្រី​រងគ្រោះ បាននាំគ្នា​ទៅ​សែន​ឆេង​ម៉េង​ផ្នូររ​ដូនតា។ ចំណែក​ប្រពន្ធ​ដែល​ស្លាប់​មិនបាន​ទៅជា​មួយ​ទេ គឺ​នៅចាំ​ផ្ទះ​។ លុះដល់​ម៉ោង​កើតហេតុភ្លើង​បាន​ឆាបឆេះ​មាន​អណ្ដាតភ្លើង​ផ្សែងខ្មៅ ភ្លាមនោះ កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​ស្នងការ​ខេត្ត​បាន​សហ​ការណ៍​គ្នា ជួយសង្គ្រោះ អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត ទើប​មិន​បណ្ដាល​ឲ្យ​ឆេះ​ឆ្លង​ដល់ផ្ទះ​ដែល​នៅជាប់​។​

​លោក​បញ្ជាក់ថា នៅពេល​កម្លាំង​កំពុង​អន្តរាគមន៍ ស្រាប់តែ​ផ្ទះ​ទាំងបី​ជាន់ បាន​ជាប់​សោរ​ទាំងអស់ ទើប​សមត្ថ​កិច្ច​​វ៉ៃ​ទ្វារ​ទាំងបី​ជាន់​ដើម្បី​បាញ់​ទឹក​ពន្លត់​កុំ​ឲ្យ​ឆ្លង​ឆេះ​ដល់ផ្ទះ​ផ្សេងៗ​។ ​ជាមួយគ្នា​នោះ ​ស្ដ្រី​រងគ្រោះ​បាន​ស្លាប់​នៅក្នុង​បន្ទប់​។ អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ​១១​​ថ្ងៃទី​៣ ខែមេសា ។​

​ទោះបីជា​យ៉ាងណា ករណីនេះ​គេ​ដាក់​ការសង្ស័យ​ដែល​ផ្ដើមចេញ​២​ចំណុច ទី​១. ទុស្សេ​ខ្សែភ្លើង, ២.​អត្តឃាត ព្រោះថា​កន្លងមក​ស្ដ្រី​រងគ្រោះ​តែងតែ​ឈ្លោះប្រកែក​ជាមួយ​ប្ដី រហូត​ប្ដឹង​ដល់​តុលាការ ហើយ​នៅពេល​កើតហេតុ ស្ដ្រី​រងគ្រោះ​មិន​ទៅ​សែន​ទេ គឺ​នៅផ្ទះ​ម្នាក់ឯង ដែល​គេ​សន្និដ្ឋានថា អាចធ្វើ​អត្តឃាត​ដោយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ចោល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម