លីន ជី​លីង ៖ ខ្ញុំ​មិនបាន​ណាត់​ទាក់ទង​បុរស មិនបាន​រៀបការ ឬ មាន​ផ្ទៃពោះ​អ្វី​ទាំងអស់​

1137
ចែករម្លែក

​តារា​សម្តែង​តៃវ៉ាន់ នាង លីន ជីន​លីង បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម ថា នាង ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ជាមួយ​តារា​សម្តែង ជើ​រី យ៉ាន​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Sin Chew Entertainment​។​

​អំឡុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​នៅ​តៃវ៉ាន់ នាង​បានចាប់ផ្តើម​ដោយ​និយាយថា “​ខ្ញុំ​មិនមាន​ផ្ទៃពោះ​ទេ​។ ខ្ញុំ​មិនបាន​រៀបការ​ទេ​។ ខ្ញុំ​នឹងមិន​ទៅ​កោះ​បាលី​រៀបការ​ទេ​។ ខ្ញុំ​មិនបាន​ទាក់ទង​ជាមួយ​បុរស​ណា​ម្នាក់​ទេ ឥឡូវនេះ​”​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ថ្មីៗ​នេះ​បាន​រាយការណ៍​ថា នាង​លីន អាយុ ៤៣ ឆ្នាំ បាន​ត្រូវ​គ្នា​ជាមួយ យ៉ាន អាយុ ៤១ ឆ្នាំ​វិញ​ហើយ បន្ទាប់ពី​គេ​ប្រទះឃើញ​អ្នក​ទាំង​២​ស្ថិតនៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​កាលពី​ខែវិច្ឆិកា​។​

​ថែមទាំង​មាន​ពាក្យ​ចចាមអារ៉ាម​ថា គូស្នេហ៍​នេះ​តាមពិតទៅ មិនដែល​បែក​គ្នា​ទេ តែ​បាន​សម្ងំ​រៀបការ​នៅ​កន្លែង​សម្ងាត់​មួយ​។

​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​បំផុត​នេះ​លើកឡើងថា លីន មាន​ផ្ទៃពោះ​ជាមួយ​កូន​របស់​យ៉ាន​។

​តារា​ទាំង​២​ទាក់ទង​គ្នា ៦ ឆ្នាំ មុនពេល​បែក​គ្នា​ក្នុង​ឆ្នាំ ២០០៦៕ ដោយ៖ កញ្ញាដាលីស

នាង លីន ជី​លីង និង ជើ​រី យ៉ាន

ទីតាំងផ្សាយពាណិជ្ជកម្ម