មនុស្ស​៦៣​នាក់​ស្លាប់​ឬ​បាត់​ខ្លួន ក្នុង​ទឹកជំនន់​តំបន់​ភាគខាងត្បូង​ចិន​

123
ចែករម្លែក

​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​ចិន​បា​និយាយថា​​យ៉ាងហោច​ណាស់​មនុស្ស​៦៣ នាក់​បាន​ស្លាប់​ឬ​កំពុង​បាត់​ខ្លួន​និង​ជិត ៥០០.០០០ នាក់​ត្រូវបាន​ជម្លៀសចេញ ខណៈ​ដែល​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ដែល​បង្ក​ជា​ទឹកជំនន់​ខ្លាំង​​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​ក្រសួង​នេះ​និយាយថា​គិត​នៅ​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៥​ខែមិថុនា មនុស្ស​ជិត ៨.៥ លាន​នាក់​នៅក្នុង​តំបន់​ចំនួន ២៤ បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​​ដែល​បណ្តាល​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ប្រមាណ​ជា ២០,៧ ពាន់​លាន​យន់​(​ជាង​២​ពាន់​លាន​ដុល្លារ​)​។​

​ស្ថានភាព​ទឹកជំនន់​នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ខណៈ​ដែល​ក្រុម​អ្នក​អង្កេត​ការណ៍​ជាតិ​បាន​ដាក់​កម្រិត​អាសន្ន​ជា​ថ្មី​ដោយ​ព្រមាន​ថា​វា​អាច​នឹង​មាន​ព្យុះ​ភ្លៀង​បន្ថែមទៀត​។​

​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​បាន​និយាយថា ខ្លាំង​ភ្លៀង​និង​ព្យុះភ្លៀង​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើតមាន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ នៅ​តំបន់​មួយចំនួន ដែល​រួម​ទាំង​នៅ ខេត្ត​Zhejiang ខេត្ត​Yunnan ​និង​ខេត្ត​Sichuan ៕​ប្រែ​សម្រួល​៖​សុខា​/sn

ទឹក​ជំនន់​នៅ​ទីក្រុង​ចាងដេ ប្រទេស​ចិន​