WhatsApp ចេញ​លក្ខណៈពិសេស​ថ្មី សម្រាប់​អ្នក​ដែល​ប្តូរ​លេខ​ទូរស័ព្ទ​

1256
ចែករម្លែក

​ប្ដូរ​លេខ​ទូរស័ព្ទ​មែន​ទេ​? ឥឡូវនេះ វា​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ជូនដំណឹង​ដល់​អ្នក​រាល់គ្នា​នៅលើ WhatsApp ឬ​សូម្បី​មនុស្ស​ជាក់លាក់ អំពី​ការប្តូរ​លេខ​ទូរស័ព្ទ​របស់​អ្នក​។​

​ឥឡូវនេះ​មាន​ជម្រើស​ជូនដំណឹង (Alert) ៣ ប្រភេទ គឺ ១. ជូនដំណឹង​ដល់​លេខ​ទំនាក់ទំនង​ទាំងអស់ ២. ជូនដំណឹង​ដល់​លេខ​ទំនាក់ទំនង ដែល​អ្នក​បាន​ជជែក​ជាមួយ (Chat) ឬ លោកអ្នក​អាច​ជ្រើសរើស​នរណាម្នាក់​ក៏បាន​ដែរ ដើម្បី​ជូនដំណឹង​ដល់​ពួកគេ​។​

​ប៉ុន្តែ បើទោះជា​អ្នកប្រើប្រាស់ ជ្រើសរើស​មិន​ជូនដំណឹង​អំពី​ការប្តូរ​លេខ​ទូរស័ព្ទ​របស់​ពួកគេ ក៏ Group ទាំងអស់​ដែល​ពួកគេ​កំពុង​ស្ថិតនៅ នៅតែ​ទទួលបាន​ការជូនដំណឹង​ដដែល​។​

​ក្នុង​ផុស​មួយ​បង្ហោះ​ដោយ​ឈ្មោះ WAbetainfo លក្ខណៈពិសេស​នេះ​គឺជា​ផ្នែក​មួយ​នៃ Beta របស់ WhatsApp សម្រាប់​អ្នក​ប្រើ Android ហើយ​អាច​ចូល​ប្រើ​បាន​ដោយ​ជ្រើសរើស​ពាក្យ Change Number នៅ​ខាងក្រោម WhatsApp Settings -> Account​។​

​អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​លក្ខណៈពិសេស​ថ្មី​នេះ​បាន​ដោយ​ធ្វើ​បច្ចុប្បន្នភាព (Update) ទៅ​កំណែ Android 2.18.97 នៅលើ Google Play Store​។ ទោះយ៉ាងណា វា​មិនទាន់មាន​នៅលើ WhatsApp សម្រាប់​ទូរស័ព្ទ iOS និង Window នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ