ចិន​បាន​សន្យា​លុបចោល​បំណុល​អាហ្វ្រិក​ចំពេល​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩

213
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន ពីង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មិថុនា​ថា ប្រទេស​ចិន​នឹង​លុបចោល​បំណុល​របស់​ប្រទេស​អាហ្វ្រិក​មួយចំនួន​នៅក្នុង​ទម្រង់​ជា​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​គ្មាន​​ការប្រាក់​ហើយនឹង​បង្កើន​ការសាងសង់​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​គ្រប់​គ្រង់​និង​បង្ការ​ជំងឺ​អាហ្វ្រិក​(Africa CDC) ។​

​លោក ស៊ី ជីន​ពីង បាន​និយាយ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក​ស្តី​ពី​សាមគ្គីភាព​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​នៅ​ទីក្រុង​ប៉េកាំង​ថា​”​ចិន​នឹង​ចាប់ផ្តើម​មុនពេល​កាល​កំណត់​នៃ​ការសាងសង់​ទីស្នាក់ការ​កណ្តាល​​នេះ​នៅ​ឆ្នាំនេះ​។ ចិន​និង​ធ្វើការ​ជាមួយ​អាហ្វ្រិក​ដើម្បី​ផ្តល់​ការយកចិត្តទុកដាក់​ពេល​លេញ​ទៅលើ​វិស័យ​សុខាភិបាល​ដែល​ត្រូវ​បាន​សម្រេច​នៅ​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ច​សហ​ប្រត្តិ​ការចិន​-​អាហ្វ្រិក​(FOCAC) នេះ ហើយ​នឹង​បង្កើន​ល្បឿន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​ចិន​-​អាហ្វ្រិក និង​សហការ​រួម​គ្នា​រវាង​មន្ទីរពេទ្យ​ចិន​និង​អាហ្វ្រិក​”​។​

​លោក ស៊ី ជីន​ពីង ក៏បាន​លើកឡើង​ពី​ដំណើរការ​នៃ​ការលុបចោល​បំណុល​សម្រាប់​ប្រទេស​អាហ្វ្រិក​មួយចំនួន​ផង​ដែរ​នៅក្នុង​កិច្ចប្រជុំ​នោះ ។ លោក​និយាយថា ក្នុង​ក្របខ័ណ្ឌ FOCAC នេះ​ចិន​នឹង​លុប​​ចោល​បំណុល​របស់​បណ្តា​ប្រទេស​អាហ្វ្រិក​ពាក់ព័ន្ធ​នឹង​ទម្រង់​ជា​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​ដែល​មិន​មាន​ការប្រាក់ ដែល​តាម​កិច្ចព្រមព្រៀង​នឹង​បង់ប្រាក់​សំណង​នៅ​ចុងឆ្នាំ​២០២០ ។ សម្រាប់​បណ្តា​ប្រទេស​​អាហ្វ្រិក​ដែល​រង​ប៉ះពាល់​ខ្លាំង​ដោយ​វីរុស​កូវី​ដ​១៩​និង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​នោះ ចិន​នឹង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្តល់​ការគាំទ្រ​ខ្លាំង​ឡើង​ដល់​ប្រទេស​ទាំងនោះ តាមរយៈ​ការពន្យារពេល​បង់​​ប្រាក់​បំណុល​និង​ជួយ​ដោះស្រាយ​បញ្ហាលំបាក​នៅពេលនេះ​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រធានាធិបតី​ចិន លោក ស៊ី ជីន ពីង

ទីតាំងផ្សាយពាណិជ្ជកម្ម