រណារ​, រំលេច​, រនោង​, ននោង​, ននល​, លាប​, លាភ​, លាភសក្ការៈ​, លៀប​, ចិត្ត​, ពិចិត្រ​

227
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

រណារ ( ន​. ) បន្ទះ​ដែក​សំប៉ែត​ស្ដើង​មាន​ធ្មេញ មាន​គ្រឿង​ភ្ជាប់​សម្រាប់​កាន់ ជា​ប្រដាប់​សម្រាប់ អារឈើ​ជាដើម មាន​ច្រើន​ប្រភេទ​គឺ រណារ​-​កន្ទុយ​ត្រី​, រណារកាត់​, រណារច្រៀក​, រណារយក្ស (​រណារកាត់​យ៉ាង​ធំ​), រណាររ៉ … ។

រំលេច ( កិ​. ) ធ្វើ​ឲ្យ​លេច​ព័ណ៌​, ឲ្យ​លេច​ក្បាច់រចនា : រំលេចព័ណ៌​, រំលេចត្បូង ។

រនោង ( ន​. ) សត្វល្អិត​មួយ​ប្រភេទ សម្បុរ​ខ្មៅ​ពភ្លក់ ខ្លួន​រឹង ច្រើន​កើត​ក្នុង​រដូវភ្លៀង​នៅ​នឹង កៀន​មេដំបូល​ឬ​កៀន​ផ្លានផ្ទះ​ចាស់​, ចួនកាល​ធ្លាក់​ចុះមក​ក៏មាន​, ច្រើន​ហៅថា មេ​រនោង (​ប្រហែលជា​ហៅ​ក្លាយ​មកពី​ពាក្យ​ថា ននោង ទេ​ដឹង ? ព្រោះ​សត្វ​នេះ​មាន​រូបសណ្ឋាន ស្រដៀង​នឹង​គ្រាប់​ននោង​) ។

ននោង ( ន​. ) ឈ្មោះ​វល្លិ​ដំណាំ​ឡើងទ្រើង មាន​ផ្លែ​ជា​អាហារ​; មាន​ច្រើន​ប្រភេទ​គឺ ននោងជ្រុង​, ននោងទេស​, ននោងសាញ ជាដើម ។

ននល ( គុ​. ឬ កិ​. វិ​. ) ដែលមាន​រាងរល​; ដែល​នៅ​កណ្ដាលវាល​ឥត​អ្វី​បិទបាំង​, ធ្លាំង : រាង​ននល​; ស្រាត​ននល​, លែងខ្លួន​ននល ។ ននលគក ដែល​ននល​ស្រដៀង​នឹង​មាន់គក ឬ​ននល​ជ្រងក ។

លាប ( កិ​. ) ធ្វើ​វត្ថុ​ខាប់​រាវ​ឬ​ផង់ ឲ្យ​ដិត​ជាប់​, ឲ្យ​ជោក​, ឲ្យ​ប្រឡាក់​; ផាត់​: លាបថ្នាំ​, លាបប្រេង​, លាបម្សៅ ។ ព​. ប្រ​. សេពគប់​, ជិតដិត​, ដិតដោយ​, ចូល​ដៃ​, ចូល​គំនិត : កុំ​លាប​ដោយ​មនុស្ស ខូច​; យកឈ្មោះ​គេ​មក​លាប ។

លាភ ( ន​. ) ការ​បាន​, ដំណើរ​ប្រទះ​លើ​ការ​បាន​, អ្វីៗ​ដែល​គួរ​បាន​; ចំណេញ : មាន​លាភ​, កើត​លាភ​, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាងដើម អ​. ថ​. លាភៈ​, រៀង​ពី​ខាងចុង អ​.​ថ​. លាប​, ដូចជា : លាភគិទ្ធ ដែល​ជាប់ជំពាក់​ដោយ​លាភ​, ដែល​ញ៉ាម​ព្រោះ​ធ្លាប់តែ​បាន​; សេចក្ដី​ជាប់ចិត្ត​ក្នុង​លាភ ។ លាភតណ្ហា (–​តន់​-​ហា​) ចំណង់​ឬ​សេចក្ដី​ស្លន់ស្លោ​ទៅរក​លាភ ។

លាភសក្ការៈ ( ន ) លាភ​និង​សក្ការៈ ។ លាភសន្តោស (–​សន់ដោស​) សេចក្ដីត្រេកអរ​ចំពោះ តែត្រឹម​លាភ​របស់ខ្លួន គឺ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណោះ មិន​រវះរវាម​ហួស​ពី​ការ​បាន ។ ធនលាភ (​ធៈនៈ​–) ការ​បានទ្រព្យ ។​

លៀប ( ន​. ) ឈ្មោះ​ឈើ​ពួក​ជ្រៃ​, មាន ២ ប្រភេទ គឺ លៀបធំ មាន​ស្លឹក​ធំ​, លៀបតូច មាន​ស្លឹក តូច​; ត្រួយ​ខ្ចី​លៀប​ទាំង ២ ប្រភេទ​នេះ មាន​រស​ចត់​បន្តិចៗ ប្រើ​ជា​អន្លក់​ឬ​របោយ​បាន ។

ចិត្ត ( ន​. ) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ : ចិត្តត្រង់​, ចិត្តវៀច​; ចិត្តល្អ​, ចិត្តអាក្រក់ ។​ល​។

ចិត្ត ( គុ​. ឬ ន​. ) (​ចិត្ត​; ចិត្រ​) ដែល​គេ​វិ​ចិត្ត​ហើយ​, ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួចស្រេច​ហើយ (​ម​. ព​. ពិ​ចិត្ត ឬ វិចិត្រ ទៀតផង​) ។ ច្រើន​ប្រើ​ជា គុ​. ជាង​; ផ្សំ​ជាមួយនឹង​នាមសព្ទ​ដទៃ​ឲ្យ​ជា​បទ សមាស​បាន តាម​គួរ​ដល់​ការប្រកប​, ដូចជា ចិត្តកម្ម រូបភាព​, រូប​ដែល​គេ​គូរ​, ដែល​គេ​ឆ្លាក់​, គំនូរ​, ចម្លាក់​…​។ ចិត្រករ ជាងគំនូរ​, ជាង​លាបថ្នាំ​រំលេចព័ណ៌ … (​ស្ត្រី​ជា ចិត្តការិកា​) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ​វិទ្យា​ខាង​ការ​វិចិត្រ ។​ល​។ ចិត្រ​

ពិចិត្រ ចិត ( គុ​. ) (​វិចិត្រ​; វិ​ចិត្ត ឬ វិចិត្រ ក៏មាន​ខ្លះ ដោយ​យក សំ​. មក​ប្រើ​) ដែល​លាយ​ចម្រុះ ឬ​រំលេចព័ណ៌​, ដែល​រំលេច​ឬ​ឆ្លាស់​ក្បាច់រចនា​; ដែល​ឆ្លុះ​ឆ្លាស់​, ល្អ​ប្លែក​; (​ច្រើន​ប្រើ វិចិត្រ ជាង​) : របស់​វិចិត្រ​, ការ​វិចិត្រ​, ក្បាច់​វិចិត្រ​; ល្អ​វិចិត្រ ។ ប្រើ​ជា កិ​. ក៏បាន : ខំ​វិចិត្រ​ឲ្យ​ល្អ​ប្លែក ។ អាច​ប្រើ ជា​បទ​សមាស​ដោយ​ផ្សំ​ជាមួយនឹង​សព្ទ​ដទៃ​បាន​តាម​ការគួរ​ដល់​ការប្រកប​ប្រើ​ដូចជា វិ​ចិត្តកម្ម​, វិ​ចិត្តការ ឬ វិចិត្រ​ការ្យ​, វិ​ចិត្ត​ភណ្ឌ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា