ប៉ូលិសថៃ ចាប់គ្រឿងញៀនមេតំហ្វេតាមីនដ៏ច្រើន តម្លៃសរុប១,៧ពាន់លានបាត

3426
ចែករម្លែក

ថ្នាំញៀន មេតំ ហ្វេ តា មីនចំនួន ៩,៤ លាន គ្រាប់ និង មេតំ ហ្វេ តា មីន ក្រាម ( ម៉ា ទឹកកក ) ចំនួន ៧៨៨ គីឡូក្រាម ត្រូវ បាន រកឃើញ នៅ ផ្នែក ខាងក្រោយ នៃ រថយន្ត មួយ បន្ទាប់ ពី អ្នកបើករថយន្ត នោះ បាន បោះបង់ វា ចោល ហើយ បាន រត់គេចខ្លួន នៅ ជិត ទន្លេមេគង្គ នៅ ស្រុក Wiang Kaen ក្នុង ខេត្ត ឈៀង រ៉ៃ ភាគ ខាងជើង កាលពី យប់ ថ្ងៃ ចន្ទ ទី ២ មេសា ។

ក្រុម ទាហាន និង ប៉ូលិស បាន ប្រទះ ឃើញ រថយន្ត ពណ៌ ស ម៉ាក Toyota pickup នេះ ដោយ មាន ក្រណាត់ កៅស៊ូ គ្រប ពីលើ គ្រឿងញៀន ទាំងនេះ លើផ្លូវ មួយ តាម បណ្តោយ ទន្លេ មេគង្គ នៅ ម៉ោង ប្រហែល ១១ យប់ ។ នៅពេល ក្រុម ទាហាន និង ប៉ូលិស ទៅ ឃាត់ រថយន្ត នេះ អ្នកបើក រថយន្ត នេះ ក៏ បាន ឈប់ រថយន្ត ភ្លាម ហើយក៏ បាន រត់គេចខ្លួន ។ ពួក គេ បាន រកឃើញ បាវ ជី ៤៧ បាវ ដោយ មាន ផ្ទុក ថ្នាំញៀន មេតំ ហ្វេ តា មីនចំនួន ៩,៤ លាន គ្រាប់ និង ម៉ា ទឹកកក ចំនួន ៧៨៨ គីឡូក្រាម លាក់ទុក ក្នុង កញ្ចប់ តែ នៅលើ រថយន្ត នោះ ។

ក្រុម អាជ្ញាធរ បាន និយាយថា គ្រឿងញៀន ទាំងនេះ គឺមាន តម្លៃ ជិត ១,៧ ពាន់ លាន បាត (៥៤,៥ លាន ដុល្លារ ) ។

ក្នុង ការតាមរក ចាប់ខ្លួន នោះ ជនសង្ស័យ គ្រឿងញៀន ៣ នាក់ ត្រូវបាន ចាប់ ឃាត់ខ្លួន ដើម្បី សួរនាំ ៕ ដោយៈ សុខា/sn

ក្រុម អាជ្ញាធរ ថៃ ថា គ្រឿងញៀន ដែល ចាប់បាន ទាំងនេះ មាន តម្លៃ ជិត ១,៧ ពាន់ លាន បាត 

ទីតាំងផ្សាយពាណិជ្ជកម្ម