វត្ថុមួយរាងដូចបាឡុងផងនិងយាន UFO ផងហោះលើមេឃ ផ្អើលពេញជប៉ុន(វីដេអូ)

241
ចែករម្លែក

ការលេចឡើងនូវវត្ថុពណ៌សអាថ៌កំបាំងនៅលើមេឃភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃពុធទី១៧មិថុនាបានធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ដោយនាំឱ្យមានការប៉ាន់ស្មានជាច្រើន ចាប់ពីយាន UFO រហូតដល់វីរុសកូរ៉ូណានិងការឃោសនារបស់កូរ៉េខាងជើង។

រូបភាពវីដេអូពីទូរទស្សន៍ដែលថតបាននៅភាគឦសាននៃទីក្រុងសិនដាយបានបង្ហាញវត្ថុមួយមានរូបរាងដូចបាឡុងហោះលើមេឃ។ ក្រុមមន្រ្តីនៅក្នុងការិយាល័យអាកាសធាតុក្រុងសិនដាយនិយាយថាវាបានបង្ហាញខ្លួននៅព្រឹកព្រលឹមហើយបានសំកាំងនៅលើមេឃអស់រយៈពេលជាច្រើនម៉ោង ដោយមិនកម្រើកទៅណាទេ រហូតដល់ពពកបាំងជិត។

គិតត្រឹមរសៀលថ្ងៃដដែល វាបានក្លាយជាប្រធានបទដែលមាននិន្នាការឈានមុខគេទីបីនៅលើបណ្តាញសង្គមជប៉ុន ដោយមានទ្រឹស្តីជាច្រើនរួមមានទាំងយាន UFO និងបាល់ឡុងកូរ៉េខាងជើង ដែលប្រើដើម្បីទម្លាក់ខិត្តប័ណ្ណ។ អ្នកប្រើបណ្តាញសង្គមម្នាក់និយាយថា វាអាចឆ្លងវីរុសកូរ៉ូណា ដោយបន្ថែមថា “នេះធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អសោះហាក់ដូចជាបិសាច Godzilla នឹងលេចរូបរាងភ្លាមៗអ៊ីចឹង”។

មន្រ្តីប៉ូលិសក្រុងមិនបានធ្វើការបំភ្លឺភ្លាមៗទេ ហើយមន្រ្តីរដ្ឋបាលក្រុងសិនដាយម្នាក់និយាយថា ការស៊ើបអង្កេតកំពុងបន្តនៅឡើយ។ គ្មានចំណាត់ការណាមួយដើម្បីទាញយកវត្ថុនោះចុះក្រោមនោះទេ៕ ដោយ៖ កញ្ញាដាលីស

វត្ថុចម្លែកពណ៌សរាងដូចបាឡុងកំពុងសំកាំងលើមេឃជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម