ផ្លូវលេខ 21A នៃក្រុងតាខ្មៅ ត្រូវបានប្រជាពលរដ្ឋ លើកម្រាមដៃដប់ សូមអោយលោកអភិបាលខេត្តកណ្តាលនិងលោកស្នងការ មេត្តា ជួយដោះស្រាយបញ្ហា ផង

156
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ ផ្លូវលេខ 21A ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋ សូមអោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយបញ្ហាផង ។

ប្រជាពលរស់នៅតាមបណ្តោយផ្លូវលេខ 21A ថ្លែងប្រាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ ថា ពួកគាត់សុំលើកម្រាមដៃដប់សុំអង្វរអស់ពីបេះដូង សុំអោយលោកអភិបាលខេត្តកណ្តាល និង លោកស្នងការខេត្តកណ្តាល មេត្តាជួយពិនិត្យនិងសម្របសម្រួលដោះស្រាយជូនបងប្អូនអ្នកស្វាយរលំដ៏កំសត់នេះផង ។

បច្ចុប្បន្ន នេះ ពួកគាត់រស់នៅដោយភាពភ័យខ្លាចបំផុត ព្រោះមួយរយៈថ្មីៗនេះ រថយន្តដឹកខ្សាច់ធំៗ ចតគ្មានសណ្តាប់ធ្នាប់ បង្កអោយមានការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលករដ្ឋ។ មិនតែប៉ុណ្ណោះ ឧស្សាហ៍បង្កនូវគ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង ។

នៅពេលនេះ ប្រជាពលរដ្ឋ មានក្តីសង្ឃឹម លើ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយបញ្ហាផ្លូវលេខ 21A ផង ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម