ទូកដឹកជនជាតិរ៉ូហ៊ីងយ៉ា​ច្រើននាក់ ទៅដល់ម៉ាឡេស៊ី

1370
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថាទូកមួយដែលដឹកជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ពីប្រទេសមីយ៉ាន់ម៉ានោះ បានមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារទីទី៣ខែមេសា ហើយសមាជិកនៃក្រុមជនជាតិភាគតិចអ៊ីស្លាម ដែលគ្មានរដ្ឋនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ។

លោក Ahmad Kamarulzaman Ahmad Badaruddin មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយថាទូកដែលដឹកមនុស្ស៥៦នាក់នេះ ត្រូវបានស្ទាក់ចាប់ដោយក្រុមអាជ្ញាធរដែនសមុទ្រម៉ាឡេស៊ីនៅក្បែរកោះ Langkawi ភាគពាយព្យនៃប្រទេសម៉ាឡេស៊ី។

ការមកដល់របស់ពួកគេនេះ បានកើតឡើងស្របពេលដែលមានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងជំរំដែលមានមនុស្សច្រើនពេកសម្រាប់ក្រុមជនភៀសខ្លួនជនជាតិភាគតិច ដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ជិត៧០០.០០០នាក់បានស្វែងរកទីជម្រកនៅប្រទេសបង់ក្លាដែស
ចាប់តាំងពីមីយ៉ាន់ម៉ាបានចាប់ផ្តើមធ្វើការបង្ក្រាបយ៉ាងឃោរឃៅ កាលពីខែសីហាឆ្នាំមុន។

មេបញ្ជាការកងទ័ពជើងទឹករូបនេះ បាននិយាយថា “មនុស្សទាំងអស់ ចំនួន៥៦នាក់នេះមានសុវត្ថិភាព ប៉ុន្តែពួកគេមានការអស់កម្លាំងនិងឃ្លាន ” ៕

In this photo released by the Royal Malaysian Navy shows Malaysian navy officers detaining a boat carrying Rohingya migrants off of Langkawi, Malaysia, Tuesday, April 3, 2018. Malaysian authorities said Monday that they have stepped up patrols to intercept a boat thought to be carrying dozens of people from Myanmar’s beleaguered Rohingya Muslim minority seeking refuge in the country. (Royal Malaysian Navy via AP)

ក្រុមជនរ៉ូហ៊ីងយ៉ា ទទួលទឹកពីទូកនេសាទថៃ កាលពីថ្ងៃទី៣១ខែមីនាហើយ នៅពេលនេះ ទូកនេះ បានទៅដល់ម៉ាឡេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម