សង់​ចំណតរថយន្ត​ក្រោម​ដី​៤​ទីតាំង​នៅក្រោម​សួនច្បារ​សាធារណៈ​ស្ថាបនា​បញ្ចប់​​២​ទីតាំង​

182
ចែករម្លែក

​ដោ​យះ​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ដើម្បី​ដោះស្រាយ​ចំណតរថយន្ត​នៅតាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ឱ្យបាន​ប្រសើរ​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផង​នោះ​កន្លងទៅនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៤​ទីតាំង​ផ្សេងៗ​ពីគ្នា​។​ទីតាំង​នោះ​ស្ថិតនៅតាម​បណ្តោយ​ខាងក្រោម​សួនច្បារ​លាតសន្ធឹង​ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៍រ​ហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់​។​ខាងលិច​វត្តភ្នំ​មុខ​ស្ថានទូត​អាមេរិក​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​ក្នុងនោះ​ទីតាំង​ទី​១​និង​ទី​២​បានបញ្ចប់​ហើយ​។​ចំណែក​២​ទីតាំង​ទៀត​បាន​នឹង​កំពុងដំណើរការ​សាងសង់​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ចំណតរថយន្ត​បង់ប្រាក់​ក្រោម​ដី​ថ្មី​មួយកន្លែង​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​OCIC​ដែលមាន​ទីតាំង​នៅក្រោម​សួនច្បារ​របស់​រដ្ឋ​មួយ​ទល់មុខ​ព្រះ​ក្យ​មុនី​ចេ​តី​យ៍​បានបញ្ចប់​ហើយ​ដែល​អាច​ចត​រថយន្ត​បាន​ចំនួន​៣១០​គ្រឿង​។​ទីតាំង​ទី​២​នៅក្រោម​សួនច្បារ​មុខក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ត្រូវ​បានបញ្ចប់​ការសាងសង់​ហើយ​ដែរ ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ៣៤០​គ្រឿង ។​

មន្ត្រី​ដ​ដែរ​បន្តថា ការ​សាង សង ចំ ណត​រថយន្ត ក្រោម​ដី នេះ​ក្រុមហ៊ុន​ក៏បាន​ស្ថាបនា​សួនច្បារ​ទំ នើ​ប​នៅ​ខាងលើ​ចំណត​ទាំង​២​នេះ​ដូចដើម​ដោយ​រៀបចំ​ក្រាល​ថ្ម​ក្រា​នី​ត​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ហាត់ប្រាណ ដើរ​កម្សាន្ត និង​លំ​ហែល​កាយ​ដូច​ធម្មតា​។​សួនច្បារ​នេះ ក៏មាន​ដាំ​ដើមឈើ ដាំ​ស្មៅ ដាំ​ផ្កា​ចម្រុះ​ពណ៌​បង្កើតជា​លំហរ​បៃតង់​ក្នុង​ទីក្រុង​ព្រមទាំង​មាន​ដាក់​ភ្លើង​បំភ្លឺ​ពេលយប់​ឱ្យមាន​សៅ​ភ័​ណ្ឌ​ភាព បង្ក លក្ខណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទាំង​៤​ទីតាំង​នោះ​ស្ថិតនៅ​ចន្លោះ​ផ្លូវភ្លោះ​ផ្លូវ​លេខ​១០៦​និង​ផ្លូវ​លេខ​១០៨​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ទៅឱ្យ​ក្រុមហ៊ុន​ចំនួន​៤​ធ្វើការ វិ​និ យោគ តាម រួប ភាព B.O.T ។​ក្នុង​គោលបំណង រក្សា​សណ្តាប់ធ្នាប់ និង របៀប រៀប រយ​សាធារណៈ​ជួយ​កាត់ បន្ថយ​ការកកស្ទះ​ចរាចរ​បាន​ច្រើន​ជាពិសេស នៅ​តំបន់​នោះ តែ ម្តង ។​

​មន្ត្រី​ដ​ដែរ​បន្តទៀតថា​ដោយសារ​បញ្ហា​សណ្តាប់ធ្នាប់​និង​ការកកស្ទះ​ចរាចរ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​និង​ប្រឈម​ផង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយមាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ពី​វិស័យ​ឯកជន​បាន​ជំរុញ​ផែនការ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ឱ្យបាន​ច្រើន​។​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​និង​ជួយ​សម្រួល​ដល់​បញ្ហា​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​មាន​ភាពប្រសើរឡើង​។​

ជាក់ស្តែង​នៅ​ចន្លោះ​ផ្លូវភ្លោះ​ផ្លូវ​លេខ​១០៦​និង​ផ្លូវ លេខ ១០៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អោយមាន​ការ ស្ថាបនា​ចំណត រថយន្ត ក្រោម​ដី​ចំនួន​ពីរ​បន្ថែមទៀត នៅ​ខាងក្រោម សួនច្បារ​ទីលាន ប្រជា ធិ ប​តេ​យ្យ និង​មួយទៀត​នៅ ខាងក្រោម​ផ្សារ​រាត្រី ។​

​គួរ​បញ្ជាក់ថា ចំណតរថយន្ត​ក្រោម​ដី​និង​សួនច្បារ​ពីលើ​នេះ​មាន​លក្ខណៈពិសេស ដោយ​ត្រូវបាន បំពា ក់នូវ​បច្ចេកវិទ្យា​ទំនើប​និង​សុវត្ថិភាព​ស្តង់ដារ​ខ្ពស់​១០​ចំណុច​សំខាន់ៗ​រួមមាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ប្រព័ន្ធ​សេន​ស័​រ​សម្រាប់​ចំណត​ឡាន​។​ប្រព័ន្ធ​អគ្គិភ័យ​ជណ្តើរយន្ត​ជនពិការ​ប្រព័ន្ធ​ប្រកាសអាសន្ន​ស្លាក​សញ្ញា LED សំរាប់ សំគាល់ ទីតាំង ចត និង​គំនូស​សញ្ញា ប៉ុ ស្តិ៍​សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹក ទូទៅ និង បន្ទប់ទឹក ជនពិការ​ប្រព័ន្ធ​បឺត​ផ្សែង​រថយន្ត​និង​ពេល​ផ្សែង​ពេល​មាន​អគ្គិភ័យ​និង​ប្រព័ន្ធ​បូមទឹក​ទំនើបកម្ម ជាដើម​។

គោលបំណង​ស្ថាបនា​ចំណត​ក្រោម​ដី​នេះ ធ្វើឡើង ក្នុង គោលដៅ​កាត់បន្ថយ ការប្រើប្រាស់ ចិញ្ចើមផ្លូវ និង ទ្រូងផ្លូវ សាធារណៈ ដើម្បី ចត រថយន្ត និង សម្រួល ដល់ ការកកស្ទះ ចរាចរណ៍ និង ធ្វើឱ្យ ស ណ្តា ប់ ធ្នាប់​តាម​ទ្រូងផ្លូវ​កាន់តែ​ប្រសើរឡើង​។​បច្ចុប្បន្ន សាលា រាជធានី ភ្នំពេញ​សហការ ជាមួយ ក្រុមហ៊ុន OCIC បាន នឹង កំពុង ខិតខំ​សាងសង ចំណត យានយន្ត ក្រោម ដី សរុប ចំនួន ៤ កន្លែង ហើយ​។​

ពេលនេះ សម្រេចបាន ២ កន្លែង ហើយ ៖​ទី​១ នៅក្រោម សួនច្បារ ចន្លោះ វិមាន កាណាឌីយ៉ា និង​អា​គារវ​ឌ្ឈ​នៈ​កា​ពី​តា​ល់​ឆ្ពោះទៅកាន់​ផ្សារ​រាត្រី​មាត់ទន្លេ​។​ទី​២​នៅក្រោម​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​ត្រង់ចំណុច​ខាងលិច​វត្តភ្នំ​ចន្លោះ​ស្ថានទូត​អាមេរិក​និង​ក្រសួង​សេដ្ឋកិច្ច​។​ចំពោះ​២​កន្លែង​ផ្សេងទៀត​ក៏​គ្រោង​នឹង​បញ្ចប់​ការសាងសង​ក្នុងពេល ឆាប់ៗ ខាងមុខ​៕S/​srn

ទីតាំងផ្សាយពាណិជ្ជកម្ម