មី​គែល អា​តេ​តា ទទូច​ឲ្យ​ថ្នាក់ដឹក នាំ​ក្លិប​អា​សេណ​ល គាំទ្រ​លោក បន្ទាប់ពី​ឃើញ​ឆេ​ល​ស៊ី ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ធី​ម៉ូ វើ​ន័​រ​

130
ចែករម្លែក

គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta) បាន​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ក្លិប​អា​សេណ​ល ( Arsenal) គាំទ្រ​លោក​ក្នុងការ​ពង្រឹង​ក្រុម អំឡុង​រដូវ​កាល​ទិញដូរ​បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​ដែល ជា​គូប្រជែង​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ផ្ទេរ ធី​ម៉ូ វើ​ន័​រ (Timo Werner) ។​
​ ​
​ក្រុម​កាំភ្លើង​ធំ​បន្ត​យុទ្ធនាការ​នៅ​ក្របខ័ណ្ឌ​កំពូល​ស្របពេល​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤​។​
​ ​
​ប្រាកដ​ណាស់ ក្លិប​នៅ​ពហុ​កី​ឡ​Stamford Bridge ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ វើ​ន័​រ ក្នុងតម្លៃ​ផ្ទេរ​៥៣​លាន​ផោន​ពី​ក្លិប RB Leipzig ជា​កិច្ចព្រមព្រៀង​មួយ​ដែល​អាចជួយ​ពង្រឹង​ក្រុម របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។​
​ ​
​លោក អា​តេ​តា បាន​ទទួលស្គាល់ថា វា​អាច​នឹង​ប្រើពេល​ច្រើន​ទៀត ដើម្បី​ឡើងមក​ឈរ​នៅ លេខ​រៀង​ខ្ពស់ជាង​នេះ​នៅលើ​តារាង​នោះ លោក​ជឿថា វា​ពិតជា​សំខាន់ ប្រសិនបើ​លោក ទទួលបាន​ឱកាស​ផ្ទេរ​កីឡាករ ដើម្បី​បំពេញ​មហិច្ឆតា​របស់លោក​និង​ក្លឹប​ផងដែរ​។​
​ ​
​នៅពេល​សួរនាំ​ថា ការផ្ទេរ​កីឡាករ វើ​ន័​រ របស់​ឆេ​ល​ស៊ី​ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​សមត្ថភាព​របស់​ក្រុម Arsenal ក្នុងការ​ចំណាយ​ប្រាក់​នៅក្នុង​ទីផ្សារ​ឬ​យ៉ាងណា​នោះ លោក អា​តេ​តា បាន​ឆ្លើយថា “​ចាំមើល​ទាំងអស់គ្នា​។ យើង​កំពុង​បញ្ចូល​ផែនការ​រួមគ្នា ដើម្បី​ពង្រឹង​អ្វីដែល​យើង​មាន​”​។​
​ ​
​លោក​បន្តថា “​ការដែល​យើង​មិនអាច​ឈានចូល​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​បានដាក់​សម្ពាធ ច្រើន​លើ​ក្លិប​បើ​និយាយ​ដល់​បញ្ហា​ហិរញ្ញវត្ថុ​។ យើង​ដឹង​អ្វីដែល​ជាការ​ទទួលខុសត្រូវ​”​។​
​ ​
​ការសំខាន់​របស់​ក្រុម Arsenal គឺ​ត្រូវ​ស្តា​ទម្រង់​លេង​នៅក្រៅ​ទឹកដី​ដែល​ពួកគេ​មិនអាច​យកឈ្នះ គូប្រជែង​ធំៗ ចាប់តាំងពី​ឈ្នះ​ក្រុម​ស៊ី​ធី ២-០ នៅ​ទឹកដី Etihad Stadium តាំងពី​៥​ឆ្នាំមុន​ជា​ពេល ដែល​លោក អា​តេ​តា លេង​ជា​លើកចុងក្រោយ​ក្នុងឋានៈ​ជា​កីឡាករ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta)