ថ្ងៃទី​១១​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1215
ចែករម្លែក

•​ឆ្នាំ​១៩១២៩ ច្បាប់​ការងារ​៨ ម៉ោង​ក្នុង​មួយថ្ងៃ និង​សម្រាក​ថ្ងៃអាទិត្យ បានអនុម័ត​នៅ​ហូ​ឡង់ ។​
​ ​
•​ឆ្នាំ​១៩២១ អតីត​ប្រធានាធិបតី​អាមេរិក វីល្លៀម ហូ​វឺ​ដ ហ្វា​ត (William Howard Faft) បាន​ស្បថ​ចូល កាន់តំណែង​ជា​ប្រធាន​តុលាការ នៃ តុលាការ​កំពូល​សហរ​ដ្ឋ​អាមេរិក ដោយ ក្លាយជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្លាប់ កាន់តំណែង​ជា​ប្រធានាធិបតី​ផង និង ប្រធាន​តុលាការ​ផង ។​
​ ​
•​ឆ្នាំ​១៩៦០ ឯករាជ្យភាព​នៃ បេ​ណាំង (Benin), បួ​គី​ណា ហ្វា​សូ (BurKina Faso), និង​នី​ហ្សេ (Niger) ។​
​ ​
•​ឆ្នាំ​១៩៧១ អណ្តូងរ៉ែ ទង់ដែង នៅ​ឈី​លី ត្រូវបាន​ដាក់ចូល​ជា របស់​ជាតិ ។​
​ ​
•​ឆ្នាំ​១៩៧២ ពានរង្វាន់​អុក ពិភពលោក​លើកដំបូង រវាង​គូប្រជែង អាមេរិក បប់​ប៊ី ហ្វី​ស​ឆឺ​រ (Bobby Fischer) និង​អ្នកការពារ​ពានរង្វាន់ សូ​វៀត បូរី​ស ស្ពេស​ស្កា​យ (Boris Spassky) បានចាប់ផ្តើម ។ ការប្រកួត ប្រព្រឹត្តទៅ​នៅ​សង្វៀន ឡូ​ហ្គា​ដាល​សូល (Laugardalshöll) នា​រដ្ឋធានី​រី​យ៍​ចា​វី​គ (Reykjavik) ប្រទេស​អ៊ី​ស្លង់ ។​
​ ​
•​ឆ្នាំ​១៩៧៣ យន្តហោះ​ប៊ូ​អ៊ីង ៧០៧ ជើងហោះហើរ ៨២០ របស់ ក្រុមហ៊ុន​អាកាសចរណ៍​វ៉ា​រីគ (Varig) ធ្លាក់​នៅ​ជិត​ទីក្រុង​ប៉ារីស ក្នុង​ដំណើរ​ទៅ កាន់​ព្រលានយន្តហោះ​អ័​រលី (Orly Airport) បាន​ឆក់យក​ជីវិត​មនុស្ស​១២៣ នាក់ នៃ​អ្នកដំណើរ​លើ​យន្តហោះ​១៣៤ នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៧ អ្នកដឹកនាំ​ចលនា សិទ្ធិ​ស៊ីវិល​អាមេរិក ដើមកំណើត អាហ្វ្រិក ដ៏​ល្បីល្បាញ​ម៉ា​ទីន លូ​ធឺរ ឃី​ង (Martin Luther King) ក្រោយ ពី​មរណភាព គាត់​ត្រូវ​បានទទួល​មេដាយ​សេរីភាព​របស់ ប្រធានាធិបតី (Presidential Medal of Freedom) ។​
​ ​
•​ឆ្នាំ​១៩៧៨ រថយន្ត​ផ្ទុក​ឧស្ម័ន រាវ​មួយ បាន​ផ្ទុះ​នៅ​កន្លែង​បោះជំរុំ​តាម ឆ្នេរសមុទ្រ នាទី​ក្រុង​តា​រ៉ា​ហ្គោ​ណា ប្រទេស​អេ​ស្ប៉ា​ញ (Tarragona, Spain) ដោយ​សម្លាប់​ភ្ញៀវទេសចរ​២១៦​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩៥ យន្តហោះ DC-8 របស់​ក្រុមហ៊ុន Nationair បាន​ធ្លា​ក់នៅ ពេល​ចុះចត​បន្ទាន់​នៅ​ទីក្រុង ជេ​ត​ដា​ហ៍ (Jeddah), អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត សម្លាប់ មនុស្ស​២៦១​នាក់ ។​
​ ​
•​ឆ្នាំ​២០០៦ មនុស្ស​២០៩​នាក់ បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​គ្រាប់​៧​គ្រាប់ បន្តបន្ទាប់ នៅ​ទីក្រុង​ម៉ុម​បៃ ប្រទេស ឥណ្ឌា ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​រថយន្ត​ផ្ទុក​ឧស្ម័ន​រាវ​មួយ​ផ្ទុះ​នៅ​កន្លែង​បោះជំរុំ​តាម​ឆ្នេរសមុទ្រ ទីក្រុង​តា​រ៉ា​ហ្គោ​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម