រថយន្តបុក​ជាមួយម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

159
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​នៅលើ​ផ្លូវលំ​ត្រង់ចំណុច​ទំនប់​អូរ​តា​ចាប​ភូមិ​ខ្សាច់​ពូន​ឃុំ​វាល​ពង់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ​ម៉ា ម៉ៃ​ហេង ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ឃុំ​វាល​ពង់​ស្រុក​ឧដុង្គ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៩​។​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1N5336​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​រេ​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​


​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បើក​រត់​គេ​ខ្លួន​បាត់​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំពោះ​វត្ថុតាង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​លពង់​ដើម្បី​ស្រាវជ្រាវ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម