ប្រជុំបូកសរុបលទ្ធផលការងារយោធាខែមីនានិងបន្តខែមេសាឆ្នាំ២០១៨

1228
ចែករម្លែក
  • 16
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៨​មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ខែមីនា​និង​ដាក់ចេញ​បន្ត​ខែមេសា​ឆ្នាំ​២០១៨​។

​ប្រជុំ​បូកសរុប​ការងារ​នេះ​បាន​ធ្វើឡើង​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​៣៧៣​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​វ៉ា​សឿន​មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ រួមជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​។​

​បន្ទាប់ពី​របាយការណ៍ នៃ​ការខិតខំ​ប្រឹងប្រែង​កសាង និង​ការអនុវត្តន៍ ព្រមទាំង​ស្នាដៃ ដែល​នាយទាហាន នាយទាហាន រង និង​ពលទាហាន វរ​សេនា​តូច​៣៧៣ បាន​ខិតខំ​អស់​រយៈពេល ពេញ​មួយខែ​កន្លងមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង សំនៀង បាន​ថ្លែង​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​។

ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​អង្គភាព ក្នុងការ​ការពារ​បាន​យ៉ាងរឹងមាំ នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពិសេស​នៅ​តំបន់​ប្រសាទ​ព្រះវិហារ បាន​យ៉ាងរឹងមាំ និង​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សង្គម ជូន​ប្រជារាស្ត្រ​រស់នៅ​តាម​បណ្តោយ​ព្រំដែន ប្រកបដោយ​សុខ​សុវត្ថិភាព​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា សឿន មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​បន្ថែម​ទៅដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ត្រូវខិតខំ​ធ្វើកា​រ​កែច្នៃ​ជីវភាព​រស់នៅ របស់​បងប្អូន​កងទ័ព និង​គ្រួសារ ដោយ​បំផុសបំផុល​ឲ្យ​មាន​ចលនា​ប្រឡងប្រណាំង លើ​គ្រប់​វិស័យ ជា​លក្ខណៈ​គ្រួសារ និង​នៅតាម​អង្គ​នីមួយៗ ដើម្បី​ជួយ​ទ្រទ្រុង​បន្ថែម​ក្នុង​ជីវភាព កាត់បន្ថយ​បាន​ពី​ភាពក្រីក្រ​របស់​បងប្អូន​។​

​ពិសេស​ត្រូវយក​ចិត្ត​ទុក្ខ​ដាក់ឱ្យ​ខ្ពស់​ចំពោះ​សម្ភារៈ​សឹក​ថែរក្សា​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ប្រទេសជិតខាង​ដើម្បី​ទំនាក់ទំនង​និង​ផ្លាស់ប្តូរ​សភាពការណ៍​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​ឈរលើ​ស្មារតី​យោគយល់​និង​ជា​អ្នកជិតខាង​ល្អ រក្សាបាន​ព្រំដែន​សន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម