សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ត្រូវប្រកាន់យក​គុណធម៌​ជា​កីឡា

1487
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅក្នុង​ពិធី​សំណេះសំណាល​និង​ទទួលទាន​អាហារ ជាមួយ​មហា​គ្រួសារ​កីឡា​ជាតិ​នា​ល្ងាច​ថ្ងៃទី ៣ ខែ មេសា នេះ​នៅ​កោះ​ពេជ្រ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី ទាំងអស់​ពង្រឹង​នូវ​គុណធម៌​ផ្នែក​កីឡា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ចំណុច​នេះ​ត្រូវបាន​មើលឃើញ​នៅក្នុង​ការប្រកួត​កីឡាប្រដាល់​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា សម្តេច​ពិតជា​មានការ​សម្បាយ​រីក រាយ កីឡា​របស់​យើង​នៅពេលដែល​ប្រកួត​ចាញ់ អាជ្ញាកណ្ដាល​បានផ្ដល់​លទ្ធផល​ចាញ់​គឺ​កីឡា​របស់​យើង​បាន​ទទួលយក​លទ្ធ​នៃ​ការ​ចាញ់​។ សម្តេច​បាន​សរ សើរ​ដល់​កីឡាករ​មួយចំនួន​ដែល​បាន​គោរព​ទៅតាម គំរូ​នៃ​ការប្រកួត ។ ជាមួយនេះ​សម្តេច​ក៏មាន​ការ​អាក់ អន់ចិត្ត​ចំពោះ​កីឡាករ​មួយចំនួន​នៅពេលដែល​អាជ្ញាកណ្តាល​ផ្តល់​ល​ទ្ឋ​ផល​ឲ្យ​ចាញ់ គេ​បែរជា​ធ្វើ​រឹកពារ​មិន​សមរម្យ ចំពោះ​អា​ជ្ញ​ស​កណ្តាល និង គូរ​ប្រកួត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ឲ្យ​ដឹងថា “​សម្តេច​ធ្លាប់បាន​ឧបត្ថម្ភ​ថវិកា​រហូតដល់​ទៅ ៣​ពាន់​ដុល្លារ​ដល់​កីឡាករ​ប្រដាល់​របស់​ខ្មែរ​ម្នាក់ ដែល គេ​បាន​ប្រើ​កាយវិការ​ប្រកបដោយ​ភាពថ្លៃថ្នូរ ពោល​បើទោះបី​រូបគេ​ត្រូវ​ប្រកួត​ចាញ់​កីឡាករ​ថៃ​ក៏ដោយ ក៏​គេ​ព្រម​ទទួលយក​លទ្ធផល​ហើយ​ចូលរួម​អបអរសាទរ​ជា មួយ​កីឡាករ​ថៃ​ថែម​ទៀតផង​”​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​ប៉ុន្តែ​ខ្ញុំ​ក៏មាន​ការខកចិត្ត​ចំពោះ​កីឡាករ​ខ្លះ នៅពេល​អាជ្ញាកណ្តាល​ប្រកាស​លទ្ធផល​រួចហើយនោះ បែរជា​ឆ្មើងកន្ត្រើង ហើយ​ទឹកមុខ​មិន​ទទួលយក​នូវ​លទ្ធផល​ដែល​អាជ្ញាកណ្តាល​បានផ្តល់​។ ខ្ញុំ​អំពាវនាវ​នៅទីនេះ ទៅកាន់​កីឡា​ទាំងឡាយ​នៅពេល​អាជ្ញាកណ្តាល​ផ្តល់​លទ្ធផល​បែបណា​ត្រូវ​ទទួលយក​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រដូច​កីឡា ដែល​ចាញ់ហើយ​មិន​ព្រម​ទទួលលទ្ធផល​ចាញ់ គឺ​ដូច គ្នា​ទៅ​អ្នកនយោបាយ​ប្រឆាំង​ដែល​ចាញ់ឆ្នោត ហើយ​មិន​ព្រម​ទទួលស្គាល់ថា​ខ្លួន​ចាញ់​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​ក្តីសង្ឃឹម​ថា​កីឡាករ​របស់​យើង​មិន​ធ្វើតាម​អ្នក​និ​យោ​បាយ មួយចំនួន​ដែរ​មិន​ត្រឹមតែ​បំផ្លាញចោល​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ ។ ក៏ប៉ុន្តែ​គេ​បាន​ឈានទៅ​បំផ្លាញ​ប្រទេសជាតិ តាមរយៈ​ការធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង បំផ្លាញ​សណ្ដាប់ធ្នាប់​និង​ទ្រព្យសម្បត្តិ​សាធារណៈ សេដ្ឋកិច្ចសង្គម​របស់​ប្រទេសជាតិ​ទៀតផង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​ដាក់​ផ្លែ​ឲ្យ​មនុស្ស​ចំនួន​ដែល​បាន​ប្រដូច​សម្តេច​ទៅនឹង​កីឡាករ​អេ ភូ​ថង ដែលជា​កីឡាករ​អត់​មាន​គូប្រកួត ។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា កីឡាករ​ដែល​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អេ​ភូ​ថង​នោះ​វា​បាន​ជួប​គ្រោះ ថ្នាក់​ចរាចរ​ស្លាប់​បាត់ទៅហើយ ដោយសារតែ​វា​បើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍ ដូចនេះ​វា​មិន​អាចមក​ប្រកួត ជាមួយ​ហ៊ុនសែន​ទៀត​ទេ ។​

​នៅក្នុង​ជំនួប​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​វិស័យ​កីឡា​របស់​កម្ពុជា ដែល​កំពុងតែ​ក្លាយជា​ចលនា​ជាតិ​មួយ ហើយ​ត្រូវបាន​យកចិត្តទុកដាក់ នៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​តាំងពី​បឋមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា​ទាំង​រដ្ឋ និង​ឯកជន​។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បានដែរ​ការរីករាយ​ដោយ​បានឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​នាំគ្នា​ប្រាណ​ដើម្បី​សុខភាព ។ សម្ដេច​បាន​លើ ក​ទឹកចិត្ត​ឲ្យ​មានការ​ពង្រីក​និង​រៀបចំ​កន្លែង​ហាត់​ប្រា ណ​អោយបាន​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវ​ភា​នាវ​ឲ្យ​កីឡាករ​ទាំងអស់​គោរព​នូវ​ទម្រង់​នៃ​ការប្រកួត​។ បន្ថែម​លើ​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ក៏​នៅតែ​អំពាវនាវ​ឲ្យ កីឡា​តរ​គោរព​នូវ​ក្រមសីលធម៌ ដោយ​មិន​ប្រើ​នូវ​សារធាតុ​ញៀន​ណាមួយ​។ យើង​ត្រូវ​ធ្វើជា​អ្នក​ថ្លៃថ្នូរ​បំផុត​ក្នុង​ជីវិត​កីឡា​របស់​យើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម