តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​,​បំពាក់​ឋានន្តរស័ក្តិ​និង​ជូន​ប័ណ្ណសរសើរ​ដល់​កងរាជអាវុធហត្ថ​ខេត្ត​

333
ចែករម្លែក

ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០​បានប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខងារ​បំពាក់​ឋានន្តរស័ក្តិ​,​ជូន​ប័ណ្ណសរសើរ​ដល់​នាយ​,​នាយរង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ចំនួន​៣៤​រូប​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​និង​មានការ​ចូលរួម​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ចំណុះឱ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ជាច្រើនរូប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ក្នុងនោះ​វត្តមាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។


​ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់​ដែល​ទើប​ទទួលបាន​នូវ​ការប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​នាពេលនេះ​។​គឺ​ត្រូវ​បន្ត​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បានល្អ​បំផុត​។​ត្រូវគោរព​វិន័យ​របស់​កងរាជអាវុធហត្ថ​ត្រូវមាន​សីល​ធ៌​ម​អ​កប្ប​កិរិយា​ល្អ​សក្តិ​សមជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​។​

​តែ​ត្រូវ​ប្តូរផ្តាច់​ក្នុង​ភារកិច្ច​ការពារ​បូរ​រណ​ភាព​ទឹកដី​ប្រឆាំង​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​មិនត្រូវ​យក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ឬ​ទាក់ទិន​ជាមួយ​អំពើ​ល្មើសច្បាប់​ឬ​ពួក​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ឡើយ​សំខាន់​គឺត្រូវធ្វើ​នូវ​អំពើ​ល្អ​គ្រប់ពេលវេលា​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​បាន​បន្ត​ថាក​ង​រាជ​អាវុធហត្ថ​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​មាន​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​។​សំខាន់​ការ​បំផុស​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ស្តីពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ពិសេស​បទល្មើស​គ្រឿងញៀន​និង​ធនធានធម្មជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ក៏បាន​ជម្រុញ​បន្ថែម​ដល់​កងរាជអាវុធហត្ថ​គ្រប់រូប​និង​ក្រុមគ្រួសារ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ការពារ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម