​អាជ្ញាធរ​បន្ត​បិទ​ទីតាំង​អាជីវកម្ម​ក្លិប​កម្សាន្ត​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​សកល​ជាថ្មី

282
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្ត​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​អនុវត្ត​បិទ​អាជីវកម្ម​KTV​ក្លិប​កម្សាន្ត​និង​បៀរ​ហ្កា​ឌិន​ឬ​ហាង​ម៉ាស្សា​ទាំងអស់​នៅក្នុង​ខេត្ត​ដើម្បី​បង្ការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំ​ងី​កូ​វីដ​១៩​កើតឡើង​ប្រជុំពិភាក្សា​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០ ។​

​លោក​ឌី​រ៉ា​ដូ​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានលើកឡើង​ថា​តាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អនុវត្ដ​បន្ត​បិទ​នូវ​មូលដ្ឋាន​អាជីវកម្ម​KTV​ក្លិប​កម្សាន្ដ​និង​បៀរ​ហ្កា​ឌិន​ហាង​ម៉ាស្សា​នានា​ដែល​កំពុង​នៅតែ​បង្ក​សកម្មភាព​អាជីវកម្ម​។​គឺ​ដើម្បី​ទប់ស្កាត់​លុបបំបាត់​កុំឱ្យ​មាននូវ​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​១៩​រីក​រាលដាល​កើតឡើង​ជាថ្មី​ម្ដងទៀត​។​

​លោក​បន្តថា​មន្ទីរ​អង្គភាព​ជំនាញ​ត្រូវ​ចាត់វិធានការ​ឱ្យ​ហ្មត់ចត់​ដោយ​ការចុះអនុវត្ត​អប់រំ​ណែ​នាំឱ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់​និង​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​KTV​ក្លិប​កម្សាន្ដ​និង​បៀរ​ហ្កា​ឌិន​ហាង​ម៉ាស្សា​នានា​នៅ​ខេត្តឧត្ដរមានជ័យ​។​នៅតែ​បង្ក​សកម្មភាព​អាជីវកម្ម​ល្មើស​និង​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ត្រូវ​ចាត់​វិធាន​តាម​និតិ​វិធី​។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដាំផ្ញើរ​ឱ្យ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ដើម្បី​លុបបំបាត់​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​កើតឡើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម