ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​រក្សាទុក​គ្រឿងញៀន​

246
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​រសៀល នៅ​ថ្ងៃទី​២២ ខែមិថុនា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១០ ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ ។​

​លោក​ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​១.​ញឹម សុខ​គូ អាយុ​២៦ ឆ្នាំ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១​។​មុខរបរ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ តូ​វ សុជា​ន់ទី អាយុ​២៧ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ខេត្តបន្ទាយមានជ័យ​។​មុខរបរ​មិន​ពិតប្រាកដ​។ ៣.​ឈ្មោះ ទូច វណ្ណា អាយុ​២៣ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ រាយប៉ាយ ឃុំ​រាយប៉ាយ ស្រុក​កងមាស​ខេត្តកំពង់ចាម​។ មុខរបរ​មិន​ពិតប្រាកដ​។ ៤.​ឈ្មោះ ខុន សុខ​ណាត អាយុ​២៦ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ពោធិ មង្គល ឃុំ​ព្រែកតាទែន​ស្រុក​ពញាឮ​ខេត្តកណ្តាល​។​មុខរប​មិន​ពិតប្រាកដ​។ សម្ភារៈ​ដកហូត​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម