ចិនបាញ់បង្ហោះផ្កាយរណប BDS ចុងក្រោយដើម្បីបំពេញកញ្ចុំផ្កាយរណបនាំផ្លូវសកលលោក

274
ចែករម្លែក

ចិនបានបាញ់បង្ហោះផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណបនាំផ្លូវ BeiDou (BDS) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាងក្នុងខេត្តស៊ីឈាន់ភាគនិរតីប្រទេសចិននៅម៉ោង ៩ និង ៤៣ នាទីព្រឹកថ្ងៃអង្គារទី២៣មិថុនា ដែលជាការបំពេញនូវការដាក់ពង្រាយប្រព័ន្ធនាំផ្លូវពិភពលោកផ្ទាល់របស់ខ្លួន។

ផ្កាយរណប ដែលជាគ្រាប់ទី ៥៥ នៅក្នុងគ្រួសារផ្កាយរណប BeiDou មានន័យថា “ផ្កាយក្រពើធំ” ជាភាសាចិន ត្រូវបានបញ្ជូនចូលទៅដងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យដោយរ៉ុក្កែតដឹកជញ្ជូន Long March-3B។

មជ្ឍមណ្ឌលនិយាយថា បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យពេញលេញ។

ការបាញ់បង្ហោះកាលពីថ្ងៃអង្គារគឺជាការបាញ់បង្ហោះលើកទី ៣៣៦ ដោយស៊េរីរ៉ុក្កែត Long March៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប BDS ចុងក្រោយបាញ់ដល់ដងតារាវិថីកាលនៅថ្ងៃអង្គារនេះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ