ព្រះកាយ​ច័ន្ទ ហ៊ាន​លេង​ម៉ូត​សក់​ខ្លី​មិន​ខ្លាច​អ្នកដឹកនាំ​រឿង​

2924
ចែករម្លែក
  • 2
    Shares

​ភ្នំពេញ​៖ ព្រះកាយ​ច័ន្ទ​ទើបតែ​ទទួលបាន តំណែង​តួឯក​ស្រី ដោយ​ចេញ​ថត​មិនទាន់បាន​ប៉ុន្មាន ខែ​ផង​ក៏​ហ៊ាន​លេង​ម៉ូត​សក់​ដោយ​មិន​ខ្លាច​ត្រូវមាត់​របស់​អ្នកដឹកនាំ​រឿង​ភាគ​របស់​ស្ថានីយ ទូរទស្សន៍ លេខ​៥​ឡើយ ដោយ បំពេញចិត្ត​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ (Caraboa Spark Concert 2០18) កាល ពីថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨​។​
​ ​
​ក្នុងការ​ប្រគំ​តន្ត្រី​សម័យថ្មី​របស់​ស្ថានីយ ទូរទស្សន៍​លេខ​៥ Carabao Spark Concert សប្តាហ៍​ទី​១ នៃ ខែមេសា ឆ្នាំ​២០១៨ សូម្បីតែ​ពិធីករ ប្រុស​សូ ឆា​នី និង​មហាជន​ទាំង​ទស្សនា ផ្ទាល់ និង​លើ​កញ្ចក់​ទូរទស្សន៍ នោះ​នាំគ្នា​ភ្ញាក់ផ្អើល​ចំពោះ​ម៉ូត​សក់​ថ្មី​របស់​នាង​ដែល ថ្ងៃនេះ​ជា ថ្ងៃអាទិត្យ​ទី​១ ខែមេសា​នេះ​លេង​សក់​ខ្លី យ៉ាង ស្រស់ស្អាត​ធ្វើឱ្យ​រូបរាង​របស់​នាង​ប្លែក ខុសពី​មុនៗ​។​
​ ​
​ជាមួយគ្នា​នោះ ពិធីករ​ប្រុស លោក សូ ឆា​នី នៅ ពេល​បានឃើញ​ដៃគូ របស់លោក​គឺ​កញ្ញា ព្រះកាយ​ច័ន្ទ ដូរ​ម៉ូត​ថ្មី​បែបនេះ លោក​ក៏​សើច​ហើយ សរសើរ​ទៅកាន់​នាង ដោយបាន​សួរ លេង​ថា កាយ​ច័ន្ទ ដូរ​ម៉ូត​សក់​បែបនេះ អត់​អី​ណា​អូន​? ចុះ​ថត​ឈុត​រឿង​ថ្មី​កន្លង មក​អូន​ឯង​ដូរ​អ៊ីចឹង​មិន ខុស​ទម្រង់ មុខ​អូន​ឯង​ពី​ឈុត​ឆាក​អូន​ឯង ថត​មុនៗ ហើយ​។ សម្រាប់​ពិធី​ការិនី​ដោយ​ញញឹម សប្បាយចិត្ត​ផង​ក៏​ឆ្លើយថា មិន​អី​ទេ​បង គ្រាន់តែ​ដូរ​ស្ទា​យ​លេង​ប៉ុណ្ណោះ​។​ក្នុង​សប្តាហ៍​នេះ​ក៏មាន​វត្តមាន​តារា​កំប្លែង នាយ​ក្រិន និង​នាង ប្រិមប្រិយ ផងដែរ ឡើងមក​កូរ​លេង​លើ​ឆាក​សម្រាប់ ទស្សនិកជន​សើច​សប្បាយ​។​
​ ​
​ជាមួយគ្នា​នោះ ពិធីករ​ប្រុស ប្រចាំ Caraboa Spark Concert បាន​បន្ត​លេងសើច​ថែមទៀត ដោយ​លោក បាន​សួរ​លេង​ទៀត​ទៅកាន់​ក្មេងៗ​នៅ ក្រោម​ថា កាយ​ច័ន្ទ ថ្ងៃនេះ​ស្អាត​អត់​? អូនៗ​ពេល​គាត់​ដូរ​ម៉ូត​សក់​អ៊ីចឹង​? បន្ទាប់ មក​ក្មេងៗ​ជាច្រើន​នាំគ្នា​ស្រែកថា “​មុខ ស្អាត តែ​សក់​អត់​ស្អាត​” ហើយក៏​នាំគ្នា សើច​បង្អាប់​តារា​សម្តែង​សិច​ស៊ី​រូបនេះ ឡើង ព្រះកាយ​ច័ន្ទ អៀន​នៅមុខ ទស្សនិកជន និង​ក្មេងៗ ដោយសារតែ ពិធីករ​ប្រុស​កំពូល​កូរ​។​
​ ​
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ ទី​១២ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ក្រុង ពាលី​រឿង​ថ្មី​ក្នុង​ស្ថានីយ ទូរទស្សន៍ លេខ​៥ កញ្ញា ព្រះកាយ​ច័ន្ទ ទទួលបាន តំណែង​ថ្មី​ទៀត ជា​តួឯក​ស្រី​ក្នុង​រឿង​ថ្មី ”​ជញ្ជីង​ជីវិត​” ខណៈ​ជា​ពិធី​ការិនី​ប្រចាំ សប្តាហ៍​សម្រាប់​ខា​រ៉ា​បាវ​។​
​ ​
​សាច់រឿង​ភាគ​ថ្មី​របស់​នាង មួយ​នេះ​ទើបបាន​ដំណើរ​ការថត​ជាមួយ រូបរាង​សក់វែង​មិនទាន់ បាន​មួយខែ​ផង ព្រះកាយ​ច័ន្ទ លេង​ម៉ូត​សក់​ថ្មី​ដោយ កាត់សក់​ខ្លី មិន​ខ្លាច​ខុសពី​ប្លង់​មុនៗ ឬ​មិន​ខ្លាច​ត្រូវ​ម៉ាត់​របស់​អ្នកដឹកនាំ​រឿង ស្ថានីយទូរទស្សន៍​លេខ​៥​ឡើយ ខណៈពេល​នាង​កំពុង តែមាន​ប្រជាប្រិយភាព ជា​តួឯក​បន្តកន្ទុយ​គ្នា​។​

​ក្រៅពី​តួឯក​កញ្ញា ព្រះកាយ​ច័ន្ទ និង​លោក​មុំ សុទ្ធា​រ៉ា ក្នុង​រឿង​ថ្មី ”​ជញ្ជីង ជីវិត​” គឺមាន​វត្តមាន កញ្ញា សយ រតនា​, លោក សូ ឆា​នី​, លោក ប៊ុន​ថុល ប៊ុន​ថង​, កញ្ញា ខូវ ហ្គេ​ច​ឡាង​, លោក រឹទ្ធី នី​, លោក លាង ឧ​ត្ត​ម​, អ្នកនាង​ឆៃ លីដា​ឡែ​ន​, កញ្ញា ផា ណា​ម៉ុ​ច​, កុមារី អ៊ូ​ន លី​ណា​, កុមារា តុង វិ​រៈប​ញ្ញា​, កញ្ញា វឿន ពុទ្ធា​រី​, កុមារា ដាវ​ណ្ណ រីក​គី​, អ្នកស្រី ញឹម សុខា​, កញ្ញា សួង សុភា​, ក​ញ្ញ ហ៊​ត ស៊ីវ​ផេង​, កញ្ញា ឥន សម្ផស្ស​, អ្នកស្រី ឆន យុ​វ៉ា​ណ្ណា​, អ្នកស្រី ច័ន្ទ សោភ័ណ​, លោក វឌ្ឍនៈ , អ្នកនាង ស ចន្ទ​ដា​នី ៕ ដោយ​៖ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម