ធនាគារឯកទេសវីង និង កាណាឌីយ៉ា​រួមគ្នាជំរុញ​បរិយាប័ន្នហិរញ្ញវត្ថុ

323
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​និង​ធនាគារ​កាណាឌីយ៉ា ក​.​អ កំពុងធ្វើការ​រួមគ្នា​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រម​តាំង​លើកស្ទួយ​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។​

​ធនាគារ​ទាំងពីរ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ​២០២០ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​។​

​អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះធនាគារឯកទេសវីងនិងធនាគធនាគារកាណាឌីយ៉ា នឹងសហ​ការ​​​គ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប​ទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបាន​សេវាហិរញ្ញវត្ថុ​ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង(ខេមបូឌា)លីមីតធីតបានមាន​ប្រសាស​ន៍​ថា៖«យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះ​ហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា​ដើម្បី​បីស្វែងរកភាពជាដៃគូជាមួយធនាគារដែល​មានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្​ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈ​ប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏​រឹងមាំ»។

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សាចក្ខុវិស័យរបស់​ខ្លួនក្នុងការផ្តល់​សេវា​កម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល​សុវត្ថិភាពនិងរហ័សដែលសម្រួ​លដល់​លំហូរ​សាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និង ជំរុញកំណើនសេដ្ឋកិច្ច។ភាពជាដៃគូជាមួ​យធនា​គារ កា​ណា​​​​ឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុ​សម្រាប់​ប្រជា​ជន​គ្រប់រូប»។ 

វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និង មាន​បណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guanនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសា​ស​ន៍​​ថា៖«កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង​ឥតឈប់ឈររបស់យើង​ទាក់​ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុនិងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណា​ចប្រើ​ទៅ​ដល់ប្រជាជនកម្ពុជា។យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិត​ជាងមុនទៅដល់​អតិថិជន​របស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ»។

ធនាគារកាណាឌីយ៉ាបានឈរជើងនៅលើទីផ្សារដោយជោគជ័យជិត៣០ឆ្នាំក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្មនៅក្នុង​ប្រទេសកម្ពុជា ហើយ​បានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវដែល​ជាប្រទេសជិតខាង។

ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើ​ប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​កម្ពុជាគ្រប់រូប។ វីង​ត្រូវ​បានគេទទួលស្គាល់បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយ​ជាមួយដៃគូពាណិជ្ជករជាង៤​ម៉ឺន​​និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួម​មាន៖Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។ ភ្នាក់ងារវីងដែលត្រូវបាន​បណ្តុះ​បណ្តាលយ៉ាងជំនាញ បានកំពុងជួយ​សម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់​ប្រជាជនកម្ពុជានៅគ្រប់​ទិសទី​កន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយាល៕PH/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម