ប្រទះឃើញ​ខ្មោចសត្វ​ប្រើស​ពីរ​ក្បាល​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​

215
ចែករម្លែក
ប្រទះឃើញ​ខ្មោចសត្វ​ប្រើស​ពីរ​ក្បាល​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​(រូបថតមន្ទីរបរិស្ថាន)

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មាន​ខ្មោចសត្វ​ប្រើស ចំនួន​ពីរ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ចំណុច​ខាងលិច​ចុង​ប្រ​ទ្បា​យ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នេះ​បើតាម​ប្រភព​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ថ្ងៃទី​២៣​ខែមិថុនា​។​


ប្រភព​ដដែល​បានបញ្ជាក់​នៅ​ថ្ងៃទី​២២ ខែមិថុនា​យើង​បានទទួល​ដំណឹង​ដ៏​គួរឱ្យ​សោកស្តាយ​ជាទីបំផុត តាមរយៈ​លោក​ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ដែល​បាន​រាយការណ៍​មក​ថា មាន​សត្វ​ប្រើស ចំនួន​ពីរ​ក្បាល បាន​ដេកស្លាប់​នៅ​ចំណុច​ខាងលិច​ចុង​ប្រ​ទ្បា​យ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​។ ដើមដំបូង​ឡើយ ដំណឹង​នៃ​ការស្លាប់​របស់​សត្វ​ប្រើស​ទាំងពីរ​ក្បាល​នេះ ត្រូវបាន​រាយការណ៍​មក​ដោយ​ព្រះសង្ឃ​ក្នុង​តំបន់ មកកាន់​លោក​ប្រធាន​ដែន​ជម្រក​។

ប្រទះឃើញ​ខ្មោចសត្វ​ប្រើស​ពីរ​ក្បាល​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​


​ប្រភព​ដដែល​បន្តថា​ប​ន្ទា​ប់​ពី​បានទទួល​ដំណឹង​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​ភ្នំ​អណ្តូង និង​ស្នាក់ការ​រូង​ដែក បាន​ចុះទៅ​ទីតាំង​កើតហេតុ​ខាងលើ​ភ្លាមៗ​។ បើតាម​ការសន្និដ្ឋាន សត្វ​ប្រើស​ប្រហែលជា​ត្រូវ​គ្រាប់កាំភ្លើង​របស់​ព្រាន ហើយ​បាន​ស្លាប់​ប្រមាណ​ប្រាំមួយ ទៅ​ប្រាំពីរ​ថ្ងៃ មកហើយ​។ ក្រុមការងារ រួមជាមួយ​កម្លាំង​ព្រះសង្ឃ បានរៀបចំ​បញ្ជូន​សព​សត្វ​ប្រើស​ទាំងពីរ​ខាងលើ​ទៅ​បញ្ចុះ​។​
​ប្រភព​ដដែល​បន្តថា​ដោយឡែក នៅ​រវាង​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមិថុនា​មន្ត្រី​ឧទ្យាន​រក្ស​ស្នាក់ការ​អូ​ផាល បាន​ចុះ​ល្បាត​ចាប់ពី​ខាងក្រោយ​ស្នាក់ការ​អូ​ផាល រហូត​ទៅដល់​ចំណុច​ចង្ក្រាន​ពីរ បន្ដ​ដល់​ចំណុច​គោក​ប៉ា​រ៉ា ដោយបាន​ដេកចាំ​ឃ្លាំមើល​នៅ​ទីនោះ​មួយ​យប់​។ លុះ​ព្រឹក​ឡើង កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បន្ត​ល្បាត​រហូតមកដល់​ចម្ការ​ក្រូច និង​ចាប់ពី​ចម្ការ​ក្រូច​រហូតមកដល់​ចំណុច​ក្បាល​ឡាន បាន​ដេកចាំ​ឃ្លាំមើល​នៅ​ទីនោះ​មួយ​យប់​ទៀត រហូតដល់​ព្រឹក​ឡើង ទើប​បន្ត​ល្បាត​រហូតដល់​ចំណុច​ចម្ការ​ធ្នង់​៕សរន

ប្រទះឃើញ​ខ្មោចសត្វ​ប្រើស​ពីរ​ក្បាល​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
មន្ត្រី​ឧទ្យាន​រក្ស​ស្នាក់ការ​អូ​ផាល បាន​ចុះ​ល្បាត​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)​
មន្ត្រី​ឧទ្យាន​រក្ស​ស្នាក់ការ​អូ​ផាល បាន​ចុះ​ល្បាត​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)​
មន្ត្រី​ឧទ្យាន​រក្ស​ស្នាក់ការ​អូ​ផាល បាន​ចុះ​ល្បាត​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)
មន្ត្រី​ឧទ្យាន​រក្ស​ស្នាក់ការ​អូ​ផាល បាន​ចុះ​ល្បាត​(​រូបថត​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)​