ប្រជាពលរដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង​ស្នើសុំ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​

1367
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច មកពី​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង (​តំបន់​អា​រ៉ែ​ង​) ខេត្តកោះកុង ប្រមាណ​ជាជាង​១០​នាក់ បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍ ស្តីពី​ការចុះបញ្ជី​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច នៅ​តំបន់​អា​រ៉ែ​ង​។

ដោយ​ក្នុង​ការដាក់​ញ្ញត្តិ​នោះ ប្រជាពលរដ្ឋ​ក៏បាន​លើក​បដា​នៅមុខ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​នៅលើ​បដា​បានសរសេរថា “​សូម​ឲ្យ​ទទួលស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​សហគមន៍​ប្រឡាយ និង​សហគមន៍​ជំនាប់ ស្ទឹង​អា​រ៉ែ​ង​, ស្នើសុំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ផ្តល់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​”​។

​បន្ទាប់ពី​ប្រជាពលរដ្ឋ​លើក​បដា គេ​សង្កេតឃើញមាន​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចេញមក​ទទួលយក​ញ្ញត្តិ​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់ជូន​ថ្នាក់លើ​ពិនិត្យ​និង​សម្រេច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម