Man City ទៅ​ទឹកដី Liverpool ក្នុង CL ថ្ងៃនេះ ដោយ​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​មុត​ស្រួច សឺ​ជី​អូ អា​ក្វេ​រ៉ូ​

1247
ចែករម្លែក

​ក្រុម Manchester City នឹង​ពុំមាន​វត្តមាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើ​ប​បំផុត​របស់​ក្លិប គឺ សឺ​ជី​អូ អា​ក្វេ​រ៉ូ សម្រាប់​ជំនួប​ជើង​ទី ១ នៃ​ក្របខណ្ឌ Champions League វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ​នៅ​ទឹកដី​របស់​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃ​ពុធ​នេះ​។​

​កីឡាករ​អា​ហ្ស​ង់​ទីន ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣០ គ្រាប់​ក្នុង​រដូវ​កាល​នេះ អវត្តមាន​អស់​រយៈពេល ៣ សប្តាហ៍​ដោយសារ​របួស​ជង្គង់​។​

​ដំបូង​ក្រុម Manchester City គិតថា​បញ្ហា​របស់​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​មិនជា​ធ្ងន់ធ្ងរ​ពេក​នោះទេ ប៉ុន្តែ​អវត្តមាន​ជា​បន្ត​របស់គេ បង្ហាញថា រូបគេ​ក៏​សង្ស័យ​អវត្តមាន​ផងដែរ​ចំពោះ​ការប្រកួត​រវាង​ក្រុម​នាំមុខ​កំពូល​តារាង Premier League មួយ​នេះ និង ក្រុម​បិសាច​ក្រហម Manchester United នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​។​

​លោក ហ្គា​ឌី​អូ​ឡា និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​របស់ខ្លួន​នៅឯ​កីឡដ្ឋាន Anfield ថា “​រូបគេ​កំពុង​ស្ថិតនៅក្នុង​ក្រុង​ម៉ាន់​ឆេ​ស្ទើ​។ គាត់​មិន​បានមក​ទេ​។ គាត់​របួស​២​ទៅ​៣​សប្តាហ៍​ចុងក្រោយ​ហើយ នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម