អ្នកស្លាប់ដោយកូវីដ១៩នៅអាម៉េរិកកើនឡើងដល់ខ្ទង់១២ម៉ឺននាក់ ខណៈអឺរ៉ុបប្រហែលហាមអ្នកទេសចរអាម៉េរិកមិនឱ្យចូលទេ

232
ចែករម្លែក

ចំនួនអ្នកឆ្លងកូវីដ១៩ទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ៩.២៦៣.០០០ នាក់ ខណៈចំនួនអ្នកស្លាប់សរុបឡើងដល់ ៤៧៧.០០០ នៅជុំវិញពិភពលោក។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសរងគ្រោះធ្ងន់ជាងគេ ដោយមានករណីឆ្លងជាង ២.៣៤៧.០០០ ករណី និងស្លាប់ជាង១២ម៉ឺននាក់ ខណៈប្រេស៊ីលជាប់លេខ២ជាមួយករណីឆ្លងជាង ១.១៤៥.០០០ និងស្លាប់ជាង៥ម៉ឺននាក់។

ទន្ទឹមនេះរដ្ឋចំនួន ៧ ក្នុងសហរដ្ឋអាម៉េរិកបានរាយការណ៍ករណីចូលដេកពេទ្យកើនឡើងខ្ពស់ផងដែរ។

ស្របពេលដូចគ្នានេះដែរ សហភាពអឺរ៉ុបកំពុងថ្លឹងថ្លែងមើលថាតើត្រូវហាមឃាត់អ្នកដំណើរអាម៉េរិកកុំឱ្យចូលទ្វីបអឺរ៉ុបឬអត់ ដោយសារផ្ទុះកូវីដធ្ងន់ធ្ងរខ្លាំងពេកនៅសហរដ្ឋអាម៉េរិក។

កាសែតញូវយ៉កថែមស៍រាយការណ៍ថា ក្រុមមន្ត្រីសហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណើរការធ្វើពង្រាងបញ្ជីដើម្បីកំណត់ថាតើនរណាអាចចូលប្លុកនេះបានគិតត្រឹមថ្ងៃទី១កក្កដា ដោយផ្អែកលើថាតើប្រទេសនីមួយៗដោះស្រាយបានល្អកម្រិតណាជាមួយករណីកូវីដ១៩បច្ចុប្បន្ន។

យោតាមបញ្ជីព្រាងមួយ ជនជាតិអាម៉េរិកនឹងត្រូវហាមមិនឱ្យចូលសហភាពអឺរ៉ុបទេ ពីព្រោះអាម៉េរិកមិនអាចគ្រប់គ្រងជំងឺរាតត្បាតនេះបានទេ៕ ដោយ៖ កញ្ញាដាលីស

អ្នកដំណើរពីសហរដ្ឋអាម៉េរិកប្រហែលមិនអនុញ្ញាតឱ្យចូលសហភាពអឹរ៉ុបទេ

ទីតាំងផ្សាយពាណិជ្ជកម្ម