សមត្ថកិច្ច​រកឃើញ​ឈើ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ស្រះ​ទឹក​

450
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ឈ្មួញ​បាន​ប្រើល្បិច​យក​ឈើ​ដឹក​តាម​រថយន្ត​ទៅ​ទម្លាក់​ទុក​ក្នុង​ស្រះ​ទឹក ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ក៏ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រកឃើញ​រឹបអូស​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​អនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ដឹកឈើ​ខុសច្បាប់​យកទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក​ទឹក​លោក ក៏បាន​រាយការណ៍​និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានដាក់​បទបញ្ជា​មក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ​យ័ ចុះបង្ក្រាប​ឈើ លាក់ទុក​
​ក្នុង​ស្រះ​ទឹក​មួយកន្លែង​។​

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​អាជ្ញាធរ​ស្រុក ឃុំ ដោយមាន​ការសម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រុករក​វត្ថុតាង​បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ត្រ​ស្រុក​កម្លាំង​កងរាជអាវុធហត្ថ បាន​ប្រទះឃើញ​ករណី​សន្និធិ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នូវ​ឈើ​អារ​ប្រភេទ​ប្រភេទ​លេខ​១(​ផ្ចឹក​)​ចំនួន​១៤៤​សន្លឹក​ស្មើនឹង​៨,៨១៨​ម៉ែត្រគូប​ប្រព្រឹត្ត​
​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​លើដី​របស់​រដ្ឋ​ត្រង់ចំណុច​UTM(617426-1531819)​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ឫទ្ធី​សែន​ជ័យ​២(​ឧបសម្ព័ន្ធ​) ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​២ ដោយ​ពុំមាន​ម្ចាស់​ទទួលខុសត្រូវ​។ ដែល​ឈ្មួញ​លួច​ដឹកជញ្ជូន​មកពី​ស្រុក​សៀម​ប៉ាង​លាក់ទុក​វត្ថុតាង​ល្មើសច្បាប់​ចំនួន​ខាងលើ​ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រឡ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​និង​ស្រាវជ្រាវ​រក​ម្ចាស់​ខាងលើ​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម