ដើមចម​, ដើមទុន​, ដើមដង​, ដើម​, ចតុស្ដម្ភ​, ចិត​, ចិត្ត​, ធម្មជាត​, ធម្មុទ្ទេស​, ធម្ម

183
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ដើមចម ដើមហេតុ​ដែល​ជាធំ​ក្នុង​ដំណើរ​, ក្នុង​រឿង​អ្វីមួយ ។ ដើមចោទ អ្នក​ផ្ដើម​ចោទ​មុនគេ​, រូប​ចោទ ។ ដើមដង សំណុំ​, លំនាំ​, ទំហំ នៃ​ដើម​ដំណាំ​ផ្សេងៗ : ពោត​ឆ្នាំនេះ មាន​ដើមដង​ល្អ គ្រាន់បើ​ជាង​ពី​ក្នុង​ឆ្នាំមុន ។ ដើមដំបូង គ្រា​មុន​បង្អស់ ។ ដើមទង ទងគន្លង​, ទំនង​ជាមុន​បង្អស់ ។​

ដើមទុន ប្រាក់​ដើម សម្រាប់​ប្រកបការងារ​យកចំណេញ ។ ដើមទ្រព្យ ទ្រព្យ​ដែល​មិន​ចាយវាយ ទុក​ឲ្យ​នៅ​ជា​ប្រធាន​, ជា​មេ​នៃ​ទ្រព្យ​ក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹង​មុន ។ ដើមបុណ្យ អ្នក​ផ្ដើម ធ្វើបុណ្យ (​ម្ចាស់​បុណ្យ​) ។ ដើមហេតុ ហេតុ​ដំបូង ។ ដើមឡើយ និ​. កាល​មុន​, គ្រា​ដំបូង ។ ដើមអាទិ​, ដើមធាន ឬ ដើមអាទិ​ដើមធាន (​អ​. ថ​. –​អាត​) អ្នក​នាំ​ផ្ដើម​មុនគេ​; ហេតុ​, ដំណើរ​, សេចក្ដី​ដែល​ផ្ដើម​មុន​បង្អស់ ។​ល​។

ដើមដង សំណុំ​, លំនាំ​, ទំហំ នៃ​ដើម​ដំណាំ​ផ្សេងៗ : ពោត​ឆ្នាំនេះ មាន​ដើមដង​ល្អ​គ្រាន់បើ​ជាង ពី​ក្នុង​ឆ្នាំមុន ។ ដើមដំបូង គ្រា​មុន​បង្អស់ ។ ដើមទង ទងគន្លង​, ទំនង​ជាមុន​បង្អស់ ។​

ដើម ( ន​. ) គល់​, ភាគ​ជាដំបូង​, ជាមុន : ដើមដៃ​, ដើមទ្រូង​, ដើមផ្លូវ ។ សំណុំ​ខ្លួន​, តួខ្លួន : ដើមឈើ​, ដើម​ពោត​; ឈើ ១ ដើម​, ឫស្សី ១ ដើម​, ដែក ១​ដើម ។ ដើមការ អ្នក​ផ្ដើម​ធ្វើការ​, ម្ចាស់ការ (​ប្រើ​ចំពោះតែ​ការ​កុសល ឬ​មង្គលការ​ផ្សេងៗ​) ។ ដើមគំនិត អ្នក​ផ្ដើម​គិត​ជា​មុនគេ ។​

ចតុស្ដម្ភ ចៈតុ​ស្ដំ ( ន​. ឬ គុ​. ) (​ចតុ​ត្ថ​ម្ភ​) ដែលមាន​សសរ ៤ ។ សេនាបតី​ទាំង​បួន​ជា​គម្រប់ ៥ នឹង​សេនាបតី​មួយទៀត​ជា​អធិបតី​ជា​អ្នកសម្រេច​កិច្ច​រាជការ​ផែនដី​ក្នុង​កម្ពុជរដ្ឋ​ពី​ក្នុងសម័យ បុរាណ ។

ចិត ( កិ​. ) កាត់​ជា​ចំណិត : ចិតបន្លែ ។ ចិតប្រួម ចិត​សម្រួល​ឲ្យ​រួម​តូច​ខាងចុង : ចិតប្រួម​ខ្មៅ​ដៃ ។

ចិត្ត ( ន​. ) ធម្មជាត​សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ : ចិត្តត្រង់​, ចិត្តវៀច​; ចិត្តល្អ​, ចិត្តអាក្រក់ ។​ល​។

ធម្មជាត ឬ ធម្មជាតិ (​ធ័​ម​-​មៈ​-​ជាត​) ន​. ធម៌​, សភាវៈ​, សភាព ។ ធម្មតា ប្រក្រតី​, អ្វីៗ​ដែល​តែង មានមក​, ទំនៀម​, ទម្លាប់ ។

ធម្មុទ្ទេស​, ធម៌​ទាំង ៤ គឺ ១-​សត្វលោក សុទ្ធតែ​ឥត​ទៀងទាត់​ឋិតថេរ​ចិ​រកា​ល​ទេ តែងតែ​លុះ​ក្នុង អំណាច​នៃ​រាជ​-​ព្យាធិ​-​មរណៈ គេច​មិន​ផុត​ឡើយ​; ២-​សត្វលោក​ឥតមាន​កន្លែង​ជ្រក​ពួន ឲ្យ​រួច​អំពី​ការភិតភ័យ​ទេ​; ៣-​សត្វលោក​ឥតមាន​ទ្រព្យ​សម្បត្តិ​ក្រៅពី​កុសលកម្ម​ដែល​ខ្លួន បាន​កសាង​សន្សំ​ទេ រមែងតែ​លះ​សរពើ​ទាំងអស់ ហើយ​ចេញ​ចាក​លោក​នេះ​ទៅៗ​; ៤-​សត្វលោក​ជា​ទាសៈ​នៃ​តណ្ហា តែងតែមាន​ការខ្វះ​កន្លះ​ជានិច្ច​មិនដែល​ពេញ​ចំណង់​ខ្លួន​ទេ ។​ល​។

ធម្ម ធ័​ម​-​មៈ ( ន​. ) ធម៌​, សភាវៈ​ទ្រទ្រង់​សត្វលោក គឺ បុណ្យ​, បាប​, សុចរិត​, ទុច្ចរិត​; ហេតុ​; សភាព​; ធម្មតា​; ប្រក្រតី​; ធម្មជាត​; ប្រាជ្ញាញាណ​; គុណ​; សេចក្ដីចម្រើន​; អារម្មណ៍​ខាង​ផ្លូវចិត្ត​; ការ​រិះគិត​; សង្ខារ​; កិរិយាមារយាទ​; បរិយត្តិ​; ច្បាប់ ។​ល​។ ពាក្យ​នេះ​ប្រើ​សម្រាប់​រៀង​ភ្ជាប់ ពី​ខាងដើម​សព្ទ​ដទៃទៀត​ដូចជា ធម្មកថា (​ធ័​ម​-​មៈកៈ ថា​) ន​. សម្ដី​ដែលជា​ធម៌​; ការសំដែង​ធម៌ ។ ធម្មកម្ម អំពើ​, កិច្ច​ការដែល​ប្រកបដោយ​ធម៌​, ដែល​ត្រូវ​តាម​ធម៌ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​