​សម្តេច​តេ​ជោនៅក្នុង​ខេត្តសៀមរាប​ថ្ងៃទី ៤ ខែ មេសានឹងធ្វើអ្វីខ្លះ?

922
ចែករម្លែក
សម្តេចតេជោហ៊ុនសែនពាលអញ្ជើញដល់ខេត្តសៀមរាប(រូបថតតារារិទ្ធ)

ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​មកកាន់​ខេត្តសៀមរាប ដើម្បី​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​គណៈ​កម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​ចាប់ពី​ថ្ងៃទី ៤-៥ មេសា​។

​តាម​កម្មវិធី​គឺ​នៅ​ម៉ោង ១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួប​អគ្គលេខាធិការ​អាស៊ាន លោក ឡី​ម ជុក ហូ​យ​(Lim Jock Hoi) នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប និងម៉ោង ៥:៤០ សម្តេច​តេ​ជោ​ទទួល​ជួប​សវនាការ​​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក​( NGUYEN XUAN PHUC )​នាយករដ្ឋមន្ត្រី​វៀតណាម​និង​បន្ទាប់មកសម្តេច​ទទួល ជួប​សវនាការ​ជាមួយ លោកនាយករដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ដ (Thongloun Sisoulith) ។ នៅ​ម៉ោង​៧​យប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចូលរួម​អាហារ​ពេល​ល្ងាច កិច្ចប្រជុំ​កំពូល​គណៈ ក​ម្មា​ធិ​ការ​ទន្លេមេគង្គ លើក​ទី​៣​នៅ​សណ្ឋាគារ​សុខា ខេត្ត សៀម រាប ។ នៅ​ម៉ោង ៨:៣០ នាទី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​លោក ឈិន ឡី រដ្ឋមន្ត្រីក្រសួង ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​ចិន ចូលជួប​សំ​ដែន​ការគួរសម ៕MN​

ទីតាំងផ្សាយពាណិជ្ជកម្ម