រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ហៅ​ការធ្វើ​ទស្សនកិច្ចរ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ថា​ជា​ការ​ផ្តល់​សញ្ញា​មួយ​ដល់​សហរដ្ឋអាមេរិក​

1389
ចែករម្លែក

រដ្ឋមន្ត្រី ក្រសួង ការពារជាតិ ថ្មី របស់ ប្រទេស ចិន បាន និយាយថា ដំណើរ ទស្សនកិច្ច របស់ លោក ទៅ កាន់ ប្រទេស រុស្ស៊ី គឺជា ការផ្តាល់ សញ្ញា មួយ ដល់ សហរដ្ឋអាមេរិ ក អំពី ទំនាក់ទំនង យោធា កាន់តែ ជិតស្និទ្ធ រវាង រដ្ឋាភិបាល ក្រុង ម៉ូស្គូ និង រដ្ឋាភិបាល ក្រុង ប៉េកាំង ។

នៅក្នុង សេចក្តីថ្លែងការណ៍ ដ៏ មោះមុត កាលពី ថ្ងៃ អង្គារ ទី ៣ មេសា ដោយ លោក Wei Fenghe រដ្ឋមន្ត្រី ក្រសួង ការពារជាតិ ចិន នៅ ក្នុង ការចាប់ផ្តើម ធ្វើ ជំនួប ពិភាក្សា ជាមួយ លោក Sergei Shoigu រដ្ឋមន្ត្រី ក្រសួង ការពារជាតិ រុស្ស៊ី បាន បង្ហាញ ឱ្យឃើញ ការកើនឡើង នៃ កិច្ចសហប្រតិបត្តិការ យោធា រវាង អតីត គូប្រជែង កុម្មុយនីស្ត ទាំង ២ នេះ ។

នៅ ទីក្រុង ម៉ូស្គូ លោក Wei Fenghe បាន សង្កត់ធ្ងន់ថា លោក បាន ជ្រើសរើស ប្រទេស រុស្ស៊ី សម្រាប់ ដំណើរ ទស្សនកិច្ច លើកដំបូង របស់ លោក នៅ ក្រៅ ប្រទេស ចាប់ តាំង ពី លោក បាន ក្លាយជា មានមុខ មាត់ ជា អន្តរជាតិ សម្រាប់ យោធា របស់ ប្រទេស ចិន កាលពី ខែ មុន ដើម្បី បង្ហាញ ពិភពលោក នូវ កម្រិត ខ្ពស់ នៃ ការអភិវឌ្ឍន៍ ទំនាក់ទំនង ទ្វេភាគី និង ការប្តេជ្ញា ចិត្ត ដ៏ រឹងមាំ របស់ កងទ័ពរ បស់ យើង ដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ ” ។

លោក Wei Fenghe បាន បន្ថែមថា ” លោក នឹង ចូលរួម សន្និសីទ សន្តិសុខ មួយ នៅ ថ្ងៃ ពុធ ទី ៤ ខែ មេសា ដែល រៀបចំ ដោយ ក្រសួង ការពារ ប្រទេស រុស្ស៊ី ដើម្បី ឱ្យ ជនជាតិ អាមេរិក ដឹង អំពី ទំនាក់ទំនង ជិតស្និទ្ធ រវាង កងទ័ព ចិន និង រុស្ស៊ី ” ។

លោក Sergei Shoigu បាន និយាយថា ដំណើរ ទស្សនកិច្ច របស់លោក Wei Fenghe ” បញ្ជាក់ ពី លក្ខណៈ ពិសេស នៃ ទំនាក់ទំនង រវាង រុស្ស៊ី និង ចិន ” ដោយ បន្ថែម ថា វា នឹង ជួយ ពង្រឹង ចំណងទាក់ទង រវាង កងទ័ព ទាំង ២៕ ដោយ ៖ សុខា /sn

លោក Sergei Shoigu ( រូប ឆ្វេង ) និង លោក Wei Fenghe ដើរ ត្រួតពល ក្នុងអំឡុង ជំនួប ពិភាក្សា នៅ ទីក្រុង ម៉ូស្គូ កាលពី ថ្ងៃ អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម