កូន​ផោម​ច្រើន​ជា​មុខសញ្ញា​អ្វី​ទៅ​?

1693
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពីមុខ​សញ្ញា​មួយចំនួន​ដែល​អាច​ប្រាប់​អ្នកតា​មរយៈ ការ​ផោម របស់​កូន​។ តើ​មាន​អ្វី​ខ្លះទៅ​?

១-​នៅពេលដែល​កូន​ផោម ច្រើន ហើយ​មិនមាន​ក្លិន មានន័យថា កូន​ឃ្លាន​ខ្លាំង​ហើយ​។ ដូចនេះ​អ្នក​គួរតែ ឱ្យ​កូនបៅ​បាន​ហើយ​។​
​ ​
២-​នៅពេលដែល​កូន​បឺត ខ្យល់​ច្រើន​ចូលក្នុង​ពោះ ក៏​អាចធ្វើឱ្យ គេ​ផោម​ច្រើន​ដែរ​។ ដូចនេះ​ក្រោយ ពេលដែល​កូនបៅ​អស់ អ្នក​គួរតែ​ដក​ដប ចេញពី​មាត់​របស់​កូន ដោយ​មិនគួរ​បន្ត ឱ្យគេ​បៅ​លេង នោះទេ​។​
​ ​
៣- នៅពេលដែល​កូនបៅ ច្រើន​ហួសកំណត់ កូន​នឹង​អាច​ផោម ច្រើន​ដូចគ្នា ។ ដូចនេះ អ្នក​គួរតែ​កំណត់ បរិមាណ​ឱ្យ​ត្រូវ ទើប​មិន​ប៉ះពាល់​ដល់ សុខភាព​របស់​កូន​។​
​ ​
៤- នៅពេលដែល​កូន​ផោម ច្រើន ហើយ​បញ្ចោ​ញ​ក្លិនស្អុយ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំណីអាហារ របស់គេ ព្រោះ នៅពេលដែល​កូន​ញ៉ាំ​ខុស​អាហារ ក៏​អាចធ្វើ​ឱ្យគេ​ផោម​ច្រើន​ដែរ ៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម