​ក្រសួងសុខាភិបាល​ហាម​លក់​និង​ប្រើប្រាស់​ជែ​ល​លាងដៃ​៤​ប្រភេទ​

266
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​អះអាង​ថា ​ក្រសួង​បាន​វិភាគ​រកឃើញ​ជែ​ល​លាងដៃ​៤​ប្រភេទ​ដែល​គ្មាន​គុណភាព​ត្រឹមត្រូវ​តាម​ស្តង់ដារ​គឺ​៖ ១. Hand Gel, ២. Instant hand Sanitizer គឺជា ជែ​ល ដែលមាន​សារធាតុ​អេតាណុល​មិន​គ្រប់​កម្រិត​។​ប៉ុន្តែ​បែរជាមាន​សារធាតុ មេ​តា​ណុល​លើស​កម្រិត​,៣.Hand sanitizer(HYGENE)​ជា​ជែ​ល​ដែលមាន​សារធាតុ​មេ​តា​ណុល​
​លើស​កម្រិត​,៤. Ariemones(Pasteurise)​គឺជា​ជែ​ល​ដែលមាន​សារធាតុ​អេតាណុល មិន​គ្រប់​កម្រិត ។​

​សេចក្តីប្រកាស​ដដែល​ព​ន្យ​ល់​យ៉ាង​សមរម្យ​ថា ចំពោះ​សារធាតុ​មេ​តា​ណុល លើស​កម្រិត​កំណត់ មិន​ត្រឹមតែ​គ្មាន​គុណភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ ដូចជា​ពិការភ្នែក​ រលាក​ស្បែក ​ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត​ទៀតផង​។​សារធាតុ​នេះ​ជ្រាបចូល​ទៅក្នុង​ខ្លួន​តាមរយៈ​ការផឹក ​ឬ​ហិត​ចូល​តាមផ្លូវ​ដង្ហើម​ ឬ​ប៉ះពាល់​លើ​ស្បែក​។​

​ចំពោះ​ផលិតផល​អាល់កុល​សម្លាប់​មេរោគ​ដែលមាន​សារធាតុ​អេតាណុល​មិន​គ្រប់​កម្រិត​ គ្មាន​គុណភាព​សម្លាប់​មេរោគ​បានឡើយ​។​មិន​ខុសពី​រាល់ដង​ទេ​ក្រសួងសុខាភិបាល​បាន​រំឭកថា​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ​ឬ​ជែ​ល​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ប្រវេទន៍ ឬ បញ្ជិកា ពី​ក្រសួងសុខាភិបាល ។​

​ហេតុនេះ​មុននឹង​សម្រេចចិត្ត​ទិញ​ផលិតផល​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ​ប្រភេទ​ណាមួយ​សូម​ពិនិត្យមើល​លតា​ប​ត្រ​ទិដ្ឋាការ​ឬ​បញ្ជិកា​ឬ​ប្រវេទន៍​ដែលមាន​បិទ​លើ​សម្បក​វេច​ខ្ចប់​ហើយ​លតា​ប​ត្រ​ដែល​ត្រឹមត្រូវ​គឺមាន​ពីរ​ផ្នែក​៖១​ផ្នែក​ខាងលើ​មានឈ្មោះ​ក្រុមហ៊ុន​។​២,​ផ្នែក​ខាងក្រោម​មាន​លេខ​ទិដ្ឋាការ ឬ បញ្ជិកា​ឬ​ប្រវេទន៍​ដូច​មាន​គំរូ​ភ្ជា​ប់​មកជា​មួយ​។​

​ហេតុនេះ​ក្រសួងសុខាភិបាល​បន្ថែម​ថា​ដើម្បី​ចៀសវាង​ការខាតប់ង​ប្រាក់កាស​និង​ប៉ះពាល់​ដល់​សុខភាព​ឬ​អាច​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​អ្នកប្រើប្រាស់​ទៀត​នោះ​សូម​សាធារណជន​មេត្តា​ឈប់​ប្រើប្រាស់​ផលិតផល​ជែ​លលា​ង​សម្អាត​ដៃ​សម្លាប់​មេរោគ​ទាំង​៤​ប្រភេទ​ខាងលើនេះ​។​ក៏ដូចជា​ផលិតផល​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ​ឬ​ជែ​ល​ដទៃទៀត​ដែល​គ្មាន​លេខ​ទិដ្ឋាការ​ឬ​បញ្ជិកា​ឬ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​ហើយ​ថា​ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា​ដែល​បន្ត​លក់​ផលិត​លាង​សម្អាត​ដៃ​សម្លាប់​មេរោគ ឬ ជែ​ល ដែល​គ្មាន​លេខ​ប្រវេទន៍ ឬ បញ្ជិកា និង មានគុណ​ភាពមិន​ត្រឹមត្រូវ​តាម​ការកំណត់ ។​

​ក្រសួងសុខាភិបាល​សង្ក​ត់​ធ្ងន់​ថា ករណី​ត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម