ផ្លូវ​ច្រកចេញចូល​អធិការដ្ឋាន​ប៉ូលិស​កៀនស្វាយ​ក្លាយជា​ទីផ្សារ​លក់ដូរ​

203
ចែករម្លែក

កណ្ដាលៈ​ច្រក​ផ្លូវចេញចូល​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​នៅ​ជិត​សាលាស្រុក​កំពុងតែ​ក្លាយជា​ទីផ្សារ​លក់ដូរ​ដោយ​បង្ក​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​ហើយ​ធ្វើ អោយ​អ្នកស្រុក​នៅ​ទីនោះ​និង​អ្នកដំណើរ​ពេល​ឆ្លងកាត់​តាមផ្លូវ​ជាច្រើន​ខ្សែ​ខាងលើ​សម្ដែង​ការមិនសប្បាយចិត្ត​។​

​បើ​និយាយ​ពី​ផ្លូវថ្នល់​គេ​ស្ថាបនា​ឡើង​គឺ​ដើម្បី​បម្រើការ​ប្រើប្រាស់​ដោយ​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា​តែ​ផ្ទុយទៅវិញ​ផ្លូវថ្នល់​ជាច្រើន​ខ្សែ​នៅ​ច្រក​ផ្លូវ​ចូលទៅ​កាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​និង​នៅ​ជិត​សាលាស្រុក​ដែល​ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​១​នៅ​ដល់​មុខ​ផ្សារ​គគីរ​នោះបាន​ក្លាយជា​ទីផ្សារ​លក់​អីវ៉ាន់​ឬ​ទំនិញ​ផ្សេងៗ​ដោយ​មើល​គឺ​គ្មាន​សណ្តាប់ធ្នាប់​។​

រីឯ​កំណាត់​ផ្លូវជាតិ​លេខ​១​នៅមុខ​ផ្សារ​គគីរ​ឯណេះ​គឺ​ផ្លូវថ្នល់​មួយចំណែក​ក្លាយជា​ទីផ្សារ​លក់ដូរ​ទំនិញ​និង​ចំណត​យានយន្ត​គ្រប់​ប្រភេទ​បង្ក​ភាព​រញ៉េរញ៉ៃ​ពេញ​ផ្លូវ​ដោយ​មិន​រំខាន​ដល់​លោក​ប្រធាន​ផ្សារ​គគីរ​និង​ក្រុម​សមត្ថកិច្ច​នៅ​កៀនស្វាយ​នេះឡើយ​៕ ដោយៈ​សុវណ្ណ​ភូមិ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ