ស្នងការរងចុះពង្រឹងការងារប៉ុស្តិ៍​នគរបាលរដ្ឋបាលក្នុងស្រុកគាស់ក្រឡ

174
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបងបានបញ្ជាឲ្យលោក ឧត្តមសេនីយ៍ត្រី អ៉ឹង សុងយូ ស្នងការរងទទួលការងារកិច្ច ការប៉ុស្តិ៍បានដឹកនាំក្រុមការងារការិយាល័យកិច្ចការប៉ុស្តិ៍ សហការជាមួយក្រុមការងារនៃអធិការដ្ឋានស្រុកគាស់ក្រឡចុះគាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំឆមាសទី១ និងលើកទិសដៅបន្តប្រចាំឆមាសទី២ នៅ អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡក្នុងនោះបានផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖
១-ការអនុវត្តតួនាទី និងភារកិច្ចរបស់
ប៉ុស្តិ៍នគរបាលរដ្ឋបាល
២-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
៣-ការអនុវត្តការងារនគរបាល និងសហគមន៍
៤-ការងារផ្តល់សេវាតម្រូវការជូនប្រជា
ពលរដ្ឋឲ្យបានឆាប់រហ័សនិងមានតម្លាភាព
៥-ការប្រចាំការបើកទ្វារប៉ុស្តិ៍ធ្វើសកម្ម
ភាព២៤ ម៉ោងលេី២៤ម៉ោង
៦-ការងារគ្រប់គ្រងឯកសារ និងថែរក្សាសារពើភ័ណ្ឌរបស់អង្គភាព
៧-ការចុះគាំទ្រពីអធិការដ្ឋាននគរបាលស្រុក
៨-បញ្ហាផ្សេងៗ

ក្នុងសកម្មភាពការងារថ្ងៃនេះលោកស្នងការរងបបានចុះទៅដល់ប៉ុស្តគោលដៅចំនួន ២ ប៉ុស្តិ៍គឺប៉ុស្តិនគរបាលរដ្ឋបាលធិបតី និងប៉ុស្តិ៍គាស់ក្រឡនៃអធិការនគរបាលស្រុកគាស់ក្រឡ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម